អាវុធហត្ថខណ្ឌសែនសុខរំដោះជនរងគ្រោះនិងឃាត់ខ្លួនជនជាតិចិនផ្អើលទាំងយប់ពាក់ព័ន្ធករណីជំរិតទាប្រាក់

ភ្នំពេញ-កម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខធ្វើការឃាត់ខ្លួនជនជាតិចិននិងខ្មែរ៧នាក់ ករណីចាប់បុរសជនជាតិចិនម្នាក់ វាយខ្នោះច្រកចូលថង់ខ្មៅយកចូលក្នុងខុនដូមួយកន្លែងសង្ស័យជម្រិតទាប្រាក់

ស្ថិតនៅត្រង់ចំណុចខុនដូមួយកន្លែងក្បែរផ្លូវ ២០០២ ស្ថិក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី ៩ ខែធ្នូឆ្នាំ ២០២៤។

ក្រោយកើតហេតុជនជាតិចិន៧នាក់ និងជនជាតិខ្មែរម្នាក់ (សរុប៨នាក់)ក្នុងនោះមានបុរសជនជាតិចិនម្នាក់ជាជនរងគ្រោះ ត្រូវបានបញ្ជូនខ្លួន ទៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខធ្វើការសួរនាំភ្លាមៗ ក្រោយពីបានធ្វើការសួរនាំរួចកម្លាំងអាវុធហត្ថខណ្ឌសែនសុខបានបញ្ជូនខ្លួនជនសង្ស័យនិងជនរងគ្រោះទៅកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត៕

Leave a Reply

Your email address will not be published. Required fields are marked *