- កេីតហេតុថ្ងៃសៅរ៍១៤កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនិងថ្ងៃទី១៤ ខែធ្នូឆ្នាំ២០២៤ វេលាម៉ោង១៥_៤៩នាទីនៅចំណុចលើផ្លូវជាតិលេខ៨ (ចន្លោះគីឡូម៉ែត្រ២៨-២៩) ស្ថិតនៅភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្ដកណ្ដាល ៕
បង្កឡើងដោយម៉ូតូម៉ាក Suzuki smash C110 ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1AN 4437 បើកបរ ដោយឈ្មោះ ហុង ពិសិដ្ឋ ភេទ ប្រុស អាយុ ៣៦ឆ្នាំមានទីលំនៅភូមិ អន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ៕ - រួមដំណើរ គ្មាន
- បើកបរក្នុងទិសដៅពីលិច ទៅ កើត ដល់ចំណុចកើតហេតុខាងលើបានបត់ត្រឡប់ក្រោយតាមច្រកផ្លូវថ្មើរជើងទៅលិចវិញបានបន្តិច ក៍ត្រូវរថយន្តបុក រថយន្តម៉ាក TOYOTA PRUIS ពណ៌ ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2BQ-4595 បើកបរដោយឈ្មោះវីន យ៉ុកគង័ QIN YUGUANG ភេទ ប្រុស អាយុ ៤០ឆ្នាំ (ស្នាក់នៅភ្នំពេញ) អ្នករួមដំណើរ ០២នាក់
- – ១ឈ្មោះ ចាង ចៃហ្វ្ងុង ZHANG JIA FENG ភេទប្រុស អាយុ ៤៤ឆ្នាំ (ស្នាក់នៅភ្នំពេញ)
- ២ឈ្មោះ ហ្វូ សៅវយុង FU XIAO YONG ភេទប្រុសអាយុ ៣៤ឆ្នាំ (ស្នាក់នៅភ្នំពេញ)
- បើកបរក្នុងទិសដៅពីកើត ទៅលិច
-ករណីនេះបណ្តាលអោយរងរបួសធ្ងន់០១នាក់ឈ្មោះ ហុង ពិសិដ្ឋ ភេទ ប្រុស អាយុ៣៦ឆ្នាំរបួសធ្ងន់ បានបញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ (មិនពាក់មួកសុវត្ថិភាព)
_ខូចខាតសម្ភារៈ ម៉ូតូ០១គ្រឿងស្រាលនិងរថយន្តតូច០១គ្រឿងស្រាល ៕
ក្រោយពេលកើតហេតុ កំលាំងផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ស្រុកបានសហការណ៍ជាមួយប៉ុស្តិ៍នគរបាលព្រែកតាមាក់ ចុះដល់កន្លែងកើតហេតុបានបញ្ជូនជនរងគ្រោះទៅមន្ទីពេទ្យភ្លាមៗនិងបានឃាត់ខ្លួនអ្នកបើកបររថយន្ត០១នាក់ ព្រមបានធ្វើការវាស់វែង និងដកហូតវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល បន្តអនុវត្តតាមនិតិវិធី ៕
សេចក្ដីសន្និដ្ឋាន ៖ អ្នកបើកបរម៉ូតូបង្កហេតុខាងលើបានបើកបរបត់ឆ្វេងត្រឡប់ក្រោយ មានធ្វេសប្រហេសមិនបានពិនិត្យស្ថានភាពច្បាស់លាស់មុននឹងបត់ឆ្លង ខ្វះការប្រុងប្រយត្ន័។
-ចំណែកអ្នកបើកបររថយន្ត បានបើកបរក្នុងល្បឿនលឿន លើផ្លូវប្រសពឆ្លងកាត់ នឹងថ្មើរជើងឆ្លងកាត់ ខ្វះការប្រុងប្រយត្ន័ ៕
អ្នកបើកបររថយន្តគ្មានសារធាតុញៀន និងគ្មានជាតិអាកុលក្នុងងខ្លួនឡើយ និងបានធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្តខាងលើនៅវេលាម៉ោង១៦និង១០នាទី ៕



