-ស្រុកស្អាង ៖ ១៤.១២. ២០២៤

**ករណី: ឃាតកម្ម
-កើតហេតុ: ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០២៤ វេលាម៉ោង ១១ នឹង ៣០ នាទី។
-ចំណុច:ច្រាំងទន្លេបាសាក់ស្ថិតនៅ ភូមិ ព្រែកកែវ ឃុំ កោះខែល ស្រុកស្អាង ខេត្តកណ្តាល។
**ជនរងគ្រោះ០១នាក់(ស្លាប់)
១-ឈ្មោះមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល២៤ឆ្នាំ អាចជាជនជាតិចិន។
**ជនសង្ស័យ០៣នាក់(គេចខ្លួន)
-ជនជាតិចិនចំនួន០៣នាក់ភេទប្រុសមិនស្គាល់អត្តសញ្ញាណ
***វត្ថុតាងចាប់យក:(គ្មាន)
***សភាពរឿងហេតុ
-នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកេីតហតុខាងលើជនរងគ្រោះជនជាតិចិននិងជនសង្ស័យជនជាតិចិនបានជិះឡានម៉ាកលុចស៊ីសពណ៌សមានផ្លាកលេខភ្នំពេញ 2BW,8905 (ប្រភេទទេសចរណ៍)ជាមួយគ្នាទិសដៅពីជើងទៅត្បូងមកដល់ចំណុចកើតហេតុខាងលើស្រាប់តែជនសង្ស័យជនជាតិចិនចំនួន៣នាក់បានឈប់រថយន្តវ៉ៃជនរងគ្រោះជនជាតិចិនតែម្នាក់ឯងររួចជនរងគ្រោះបានបើកទ្វាររថយន្តរត់ចូលផ្ទះប្រជាពលរដ្ឋនៅជិតនោះឲ្យជួយរួចហេីយបានពួនក្រោយបន្ទប់ទឹកហេីយស្រាប់តែពេលនោះស្រាប់តែមានជនសង្ស័យជនជាតិចិនចំនួន០២បានរត់តាមជនរងគ្រោះចំណែកជនសង្ស័យជនជាតិចិន០១នាក់ទៀតបានឈប់រថយន្តនៅលេីផ្លូវជាតិរួចហេីយជនរងគ្រោះបានឃេីញជនសង្ស័យជនជាតិចិនចំនួន០២នាក់រត់តាមខ្លួនរួចជនរងគ្រោះជនជាតិចិនក៏បានលោតចូលទៅក្នុងទឹកទន្លេរបាសាក់រួចហែលទឹកបានចំងាយប្រហែល០៥ម៉ែត្រពីច្រាំងទន្លេរក៏ស្រាប់មានជនសង្ស័យជនជាតិម្នាក់បានលោតចូលទៅទឹកទន្លេរបាសាក់ដែរហេីយហែលទឹកតាមជនរងគ្រោះរួចជនសង្ស័យបានវ៉ៃនិងបោចសក់និងចាប់ច្រមុចទឹកជនរងគ្រោះបណ្តាលឲ្យស្លាប់នៅក្នុងទឹកទន្លេររួចជនសង្ស័យម្នាក់ទៀតបានទាញ់ដៃជនសង្ស័យឡេីងពីច្រាំងទន្លេរឡេីងជិះរថយន្តគេចខ្លួនទៅទិសខាងត្បូងបាត់.ពេលទទួលបានព័ត៌មានខាងលើនេះភ្លាមកម្លាំងព្រហ្មទណ្ឌស្រុកសហការជាមួយផ្នែកអន្ទោប្រវេសន៍ស្រុកនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះខែលបានចុះទៅអន្តរាគមន៍ដល់កន្លែងកើត។
**ចំណែកសាកសពជនរងគ្រោះត្រូវបានកម្លាំងជំនាញកោសល្យវិច្ច័យខេត្តដឹកយកទៅតម្កល់នៅឯវត្តទឹកថ្លាដើម្បីបន្តនីតិវិធី។

Leave a Reply

Your email address will not be published. Required fields are marked *