ឃាត់ខ្លួនជនក្រុមឡានតាក់ស៊ី១ក្រុម សរុប០៨នាក់ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស (ដោយប្រើកាំបិតចុងស្រួច និងឧបករណ៍ឆក់ វាយយកទ្រព្យសម្បត្តិ ពីភ្ញៀវ២នាក់ ជាជនជាតិបរទេស និងខ្មែរ) ។

ខេត្តព្រះសីហនុ ៖ ថ្ងៃអាទិត្យ ១៥កើត ខែមិគសិរ
ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោយពីទទួលពាក្យបណ្តឹងពីឈ្មោះ អៀម ពិសី និងឈ្មោះ MOHAMMA ABU TAHER រួចកម្លាំងជំនាញផែនការងារនគបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូត ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ និងបក្ខពួកមួយចំនួនបានរត់គេចខ្លួន ។ ដោយមានការបញ្ជាដឹកនាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំបញ្ជាផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ អធិការដ្ឋាននគរបាលស្រុកព្រៃនប់ សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង និងខេត្តស្វាយរៀង បើកការស្រាវជ្រាវស៊ើបអង្កេត ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តព្រះសីហនុ បានពន្លាតដែនសមត្ថកិច្ច ដល់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង និងខេត្តស្វាយរៀង រហូតដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន០៦នាក់ និងដកហូតវត្ថុតាងមានដូចជា កាំបិតស្នៀតចំនួន៣ ដំបងគ្រលាស់ចំនួន ២ និងដំបងឆក់ចំនួន១ ពីបទប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ ធ្វើសកម្មភាពកំហែងយកប្រាក់ចំនួន៧៥០$(ប្រាំពីររយហាសិបដុល្លារអាមេរិក) ទូរស័ព្ទចំនួន២គ្រឿង និងកាតប្រើប្រាស់មួយចំនួន កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង០០និង០០នាទី ចំណុចក្បែរទីតាំងអគារពងមាន់(K99) ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ចំពោះករណីនេះកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងក៏សាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ តាមនីតិវិធី ៕

Leave a Reply

Your email address will not be published. Required fields are marked *