២នាទីចុងម៉ោង! Man Utd វាយបក២គ្រាប់បំបាក់ Man City ក្នុងដីយ៉ាងស្រឡាំងកាំង

អង់គ្លេស៖ កាលពីរាត្រីយប់មិញនេះ ក្លឹបបិសាចក្រហម Manchester United បាន វាយ បក ២ គ្រាប់ចុងតង់ ដើម្បី បំបាក់ ក្រុមម្ចាស់ផ្ទះ Manchester City ក្នុង ការ ប្រកួត ដ៏ អស្ចារ្យ នៅ កីឡដ្ឋាន Etihad ក្នុងលទ្ធផល ២ទល់នឹង១។ ជាមួយគ្នានោះ ខ្សែការពារ Josko Gvardiol ជាអ្នកតែតបាល់បញ្ចូលទីក្នុងតង់ទី១ ឲ្យ Man City នាំមុខ។ ខណៈខិតជិតនឹងបញ្ចប់ការប្រកួតទៅហើយ Man Utd មានឱកាសរកបាន១គ្រាប់ នៅ នាទី ទី៨៨ ដោយបានបាល់១១ម៉ែត្រពីសំណាក់ Bruno Fernandes និងត្រឹម២នាទីប៉ុណ្ណេាះ ខ្សែប្រយុទ្ធវ័យក្មេង Man Utd បានស៊ុតបញ្ចូលទីគ្រាប់ជ័យជម្នះ ធ្វើឲ្យក្រុមរបស់លោក Pep និងអ្នកគាំទ្រមានការភ្ញាក់ផ្អើលស្រឡាំងកាំងតែម្ដង៕

ប្រភព៖ BBC

Leave a Reply

Your email address will not be published. Required fields are marked *