ទើបចេញពីមណ្ឌលកែប្រែបាន១០ថ្ងៃដុតផ្ទះខ្លួនឯងផ្អើលអ្នកជិតខាង

ភ្នំពេញ: បុរសម្នាក់ទើបចេញពីមណ្ឌលកែប្រែបាន១០ថ្ងៃសង្ស័យបែកថ្នាំដុតផ្ទះខ្លួនឯងឆេះហ៊ុយផ្សែងខ្មួរខ្មាញ់បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកជិតខាង សមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងចេញជួយបាញ់ពន្លត់។

ហេតុការណ៍បង្ករការភ្ញាក់ផ្អើលបានកើតឡើងកាលវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី១៧ខែធ្នូឆ្នាំ២០២៤ស្ថិតនៅតាមផ្លូវបេតុងបុរីរំចេក សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីឪពុកជនសង្ស័យបានឲ្យដឹងថាកូនប្រុសរបស់គាត់ធ្លាប់ប្រើប្រាស់គ្រឿងទើបតែចេញពីមណ្ឌលកែប្រែបាន១០ថ្ងៃមកស្នាក់នៅជាមួយគាត់ លុះនៅនៅព្រឹកថ្ងៃកើតហេតុធំក្លិនឆ្ងាមៗ ហើយក៏សំលេងកូនស្រែកជួយផងៗ ពេលទៅមើលក៏ឃើញភ្លើងឆេះពូកក្នុងបន្ទប់ដេករបស់កូនផ្សែងហុយខ្មួរខ្មាញ់ក៏ប្រញាប់រាយការណ៍ជូនទៅដល់កម្លាំងសមត្ថកិច្ចមូលដ្ឋាននិងរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។

បន្ទាប់មករថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿងបានមកដល់កន្លែងកើតហេតុជួយអន្តរាគមន៍បាញ់ពន្លត់ដោយប្រើប្រាស់អស់ទឹកចំនួន៣គ្រឿងធ្វើការបាញ់ពន្លត់ឲ្យរលត់ទៅវិញជាស្ថាពរមិនរាលដាល់ដល់ផ្ទះអ្នកជិតខាងនោះទេ។ ចំណែកជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍នគបាលព្រៃសដើម្បីធ្វើការសាកសួរ៕

Leave a Reply

Your email address will not be published. Required fields are marked *