ស្រុកកោះធំ ១៨-១២-២០២៤ ត្រូវនិងថ្ងៃអង្គារ៍​ ០២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨!

សូមគោរពរាយការណ៍ជូនមេ
-ស្ដីពី​ករណី ៖ ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
✅ពេលកើតហេតុ៖ ថ្ងៃទី១៧​ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១២និង ២០នាទី។
✅នៅចំណុច ៖​ បន្ទប់ជួលជនសង្ស័យ ភ័ណ្ឌ សុភ័ក្រ្តា ភូមិព្រែកតាហ៊ីង ឃុំព្រែកថ្មី ស្រុកកោះធំ​ ខេត្ត​កណ្ដាល​។
​ •ជនសង្ស័យ០៣នាក់៖
​១-ឈ្មោះ ភ័ណ្ឌ សុភ័ក្រ្តា(ហៅតា) ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ពោធិ៍មិត្ត ឃុំលើកដែក ស្រុកកោះធំ ខេត្ត​កណ្ដាល​ មុខរបរ មិនពិតប្រាកដ( ឃាត់ខ្លួន)។
២-ឈ្មោះ ម៉េន រាជ(ហៅរាក់) ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទួលស្វាយ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។
៣-ឈ្មោះ ដង់ ចាន់(ហៅពក,រ៉ាន់) ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទួលស្វាយ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។
​ -ជនសង្ស័យទាំង០៣នាក់ខាងលេី ​បានធ្វើ​តេស្ដរកសារធាតុញៀនក្នុងទឹកនោមរួច​ លទ្ធផល​វិជ្ជមាន​(+)ទាំងអស់។

  • ដកហូតវត្ថុតាងរួមមាន៖
    ១-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក(Ice) ចំនួន០១កញ្ចប់ធំ ទម្ងន់១០,៣០g(ដប់ក្បៀសសាមសិបក្រាម)។
    ២-ទូរស័ព្ទដៃ០៣គ្រឿង​ ម៉ាកOPPO (ពណ៌ស ០១គ្រឿង និង ពណ៍ខៀវ ០១គ្រឿង)និងម៉ាក Vivi ពណ៌ទឹកសមុទ្រ ០១គ្រឿង។
    ៣-ឧបករណ៍កែច្នៃសម្រាប់ជក់ថ្នាំញៀន( បំពង់កែវ)ចំនួន០២ និងថង់សម្រាប់វេចខ្ចប់មួយចំនួនធំ។
    ៤-ដែកកេះចំនួន០២ និងកន្ត្រៃ០១ ។
    ៥-វិក្កយបត្រវេរលុយវីងចំនួន០១ សន្លឹក។
    ៦-ស្លាកលេខ ភ្នំពេញ 1AQ-2285 ចំនួន០១។
    ៧-ជញ្ជីង​ថ្លឹងថ្នាំញៀន​ ចំនួន០១។
    ៨-ម៉ូតូ០២គ្រឿង៖
    -ម៉ាក Honda Scoopy I ពណ៍ស ស៊េរីឆ្នាំ ២០១៥ ស្លាកលេខ កណ្តាល1T-2757 លេខម៉ាសុីន 0386849 និងលេខតួ5386849។
    -ម៉ាក Honda dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ស្លាកលេខ កំពង់ស្ពឺ 1Q-9410 លេខតួនិងលេខម៉ាសុីន 5454536 ។
    +សភាពរឿងហេតុ៖
    នៅមុនពេលកេីតខាងលើ ដោយបានទទួលព័ត៌មានពីមហាជនល្អ(ម្ចាស់ផ្ទះជួល)បាន​រាយការណ៍​ដល់កម្លាំងនគរបាលផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនថាៈ​ មានមុខ​សញ្ញាសង្ស័យកំពុងសកម្មភាព លក់និងចែកចាយថ្នាំញៀន នៅចំណុចបន្ទប់ជួលលេខ៦របស់ ជនសង្ស័យ ភ័ណ្ឌ សុភ័ក្រ្តា ស្ថិតនៅភូមិព្រែកតាហុីង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។
    ​ ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងនគរបាលផ្នែកជំនាញប្រឆាំងបទល្មើស​គ្រឿងញៀន​ សហការ​ជាមួយ​កម្លាំងនគរបាលប៉ុស្ដិ៍ព្រែកថ្មី បានចុះធ្វេីការស្រាវជ្រាវ​ បង្ក្រាប​ទៅដល់ទីតាំងខាងលើភ្លាម ដោយបានឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ ភ័ណ្ឌ សុភ័ក្រ្តា (ហៅតា)​ ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពោធិ៍មិត្ត ឃុំលើកដែក រួចបានត្រួតពិនិត្យរកឃេីញថ្នាំញៀនម៉ាទឹកកកចំនួន០១កញ្ចប់ធំទម្ងន់១០,៣០g(ដប់ក្បៀសសាមសិបក្រាម) ដែលជនសង្ស័យបានលាក់ទុកក្នុងជាយដៃអាវក្នុងរបស់ខ្លួនតែម្តង។
    -នៅចំពោះ​មុខសមត្ថកិច្ច​ ឈ្មោះ ភ័ណ្ឌ សុភ័ក្រ្តា បានឆ្លើយសារភាព​ថាៈ​ ចំពោះថ្នាំញៀនចំនួន០១កញ្ចប់ធំ ខាងលេីពិតជារបស់ខ្លួន​ប្រាកដ​មែន​ ដោយ​បានមកពីសង្សាខ្លួន ឈ្មោះ ស្រឺុ ស្រុីន ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអន្លង់សាន្ត សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ជាអ្នកប្រគល់អោយខ្លួនទុក
    លក់និងចែកចាយបន្តប្រាកដមែន។​
    -ចំណែកអ្នកដែលតែងមកទិញថ្នាំញៀនពីខ្លួនយកទៅលក់បន្ត​ គឺឈ្មោះ​ ម៉េន​ រាជ(រាក់)​ ភេទប្រុស​ អាយុ២២ឆ្នាំ​ ជនជាតិ​ខ្មែរ​ រស់នៅ​ភូមិ​ទួលស្វាយ​ ឃុំកំពង់កុង​ ស្រុកកោះធំ។
    ​- ក្រោយ​ស្ដាប់ចម្លេីយជនសង្ស័យ​ ភ័ណ្ឌ​ សុភ័ក្ដ្រា​ រួច​ កម្លាំងផ្នែកជំនាញ​ បន្តស្រាវជ្រាវតាមជំនាញ​ រហូតឃាត់ខ្លួនជនសង្ស័យ០២នាក់​ទៀត​គឺឈ្មោះ​ ម៉េន​ រាជ​ និងឈ្មោះ​ ដង់​ ចាន់​ ដែលមករកទិញថ្នាំញៀនពីឈ្មោះ​ ភ័ណ្ឌ​ សុភ័ក្ដ្រា​ នៅចំណុចផ្លូវបេតុងមុខបន្ទប់ជួល​ ភ័ណ្ឌ​ សុភ័ក្ដ្រា​ តែម្ដង។
    ​ + បច្ចុប្បន្នជនសង្ស័យ០៣នាក់ខាងលើ​ រួមនិងវត្ថុតាងដូចបានចាប់យកខាងលើ ត្រូវបានឃាត់ខ្លួន និងរក្សាទុកនៅអធិការដ្ឋាន​នគរបាលស្រុកកោះធំ ដើម្បីកសាងណុំរឿង ចាត់ការបន្តតាមនីតិវិធី។

Leave a Reply

Your email address will not be published. Required fields are marked *