ក្រុងតាខ្មៅ សូមគោរពរាយការណ៍ជូនមេ

**នៅថ្ងៃអង្គារ ២ រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។

** ស្ដីពីករណី៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក

** កើតហេតុ:នៅថ្ងៃអង្គារ ២ រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៥ និង ១៥នាទី ។

**កន្លែងកើតហេតុ៖ កែងផ្ទះឯកឧត្តម ព្រុំ ម៉ល់ នៅលើផ្លូវលេខ ២១១ កែង ផ្លូវលេខ ២១៥ ស្ថិតនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

**រវាង ម៉ូតូ ជាមួយ ម៉ូតូ បណ្ដាលឲ្យរងរបួសធ្ងន់ចំនួន ០១ នាក់ស្រី និងរបួសស្រាលចំនួន ០១ នាក់ប្រុស។

*** សភាពនៃរឿងហេតុ៖
-នៅវេលាម៉ោង ថ្ងៃ ខែ ឆ្នាំ កើតហេតុខាងលើ មានម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1CH-2926 បើកបរដោយឈ្មោះ សុង សុវណ្ណារ៉ែន ភេទស្រី អាយុ ១៨ឆ្នាំ មានទីលំនៅភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល(មិនពាក់មួកសុវត្ថិភាព) បើកបរមានទិសដៅពី ត្បូង ទៅ ជើង ពេលបើកមកដល់កន្លែងកើតហេតុខាងលើ បានបត់ឆ្វេងឆ្លងផ្លូវ ក៏បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ1P-2519 បើកបរដោយឈ្មោះ ដូច ពុទ្ធី ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិត្រពាំងស្គា ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ (ពាក់មួកសុវត្ថិភាព) បើកបរមានទិសដៅពី ជើង ទៅ ត្បូង (ផ្ទុយទិសគ្នា) បណ្ដាលឲ្យអ្នកបើកម៉ូតូឈ្មោះ សុង សុវណ្ណារ៉ែន រងរបួសធ្ងន់-បែកប្រអប់ជើងខាងស្ដាំ ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះ និងអ្នកបើកម៉ូតូឈ្មោះ ដូច ពុទ្ធី រងរបួសស្រាលទៅមន្ទីរពេទ្យដោយខ្លួនឯង។

**ការខូចខាត៖ ម៉ូតូស្រាលចំនួន ០២គ្រឿង។

** ចំពោះមធ្យោបាយពាក់ព័ន្ធខាងលើត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធីច្បាប់។

**មូលហេតុករណីគ្រោះខាងលើ បណ្ដាលមកពី:
-អ្នកបើកបរម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1CH-2926 បើកបត់ឆ្វេងឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន។
-អ្នកបើកម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ1P-2519 បើកបរមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។

សូមអរគុណ សូមគោរពលា

Leave a Reply

Your email address will not be published. Required fields are marked *