រថយន្តដឹកអង្កបុកកិនម៉ូតូ៣គ្រឿងនិងរថយន្តមួយគ្រឿងបណ្តាលឲ្យយុវតីម្នាក់រងរបួសធ្ងន់និងស្ត្រីមានផ្ទៃពោះម្នាក់ធ្លាក់ចូលក្នុងលូ

ភ្នំពេញ- រថយន្តដឹកអង្កមួយគ្រឿងបើកបំពានភ្លើងស្តុបកំពុងលោតព៍ណក្រហម បុករះកិនម៉ូតូចំនួន៣គ្រឿងនិងរថយន្តមួយគ្រឿង បណ្តាលឲ្យយុវតីម្នាក់រងរបួសធ្ងន់ និងស្ត្រីមានផ្ទៃពោះម្នាក់ធ្លាក់ចូលទៅក្នុងលូ ចំណែកបុរសម្ចាស់ម៉ូតូម្នាក់ទៀតលោតចេញពីលើម៉ូតូទាន់។

ហេតុការណ៍ការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង០០នាទីព្រឹក. ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤. ស្ថិតនៅតាមបណ្តោយផ្លូវហាណូយ ចំនុចភ្លើងស្តុបចូលឪកាសខ្ញុំ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា. នៅមុនពេលកើតហេតុគេឃើញអ្នកដំណើរជាច្រើននាក់រួមទាំងជនរងគ្រោះខាងលើ កំពុងឈប់រង់ចាំភ្លើងស្តុបនៅចំនុចកើតហេតុខាងលើក្នុងទិសដៅពីជើងទៅត្បូង. ស្របពេលនោះក៏មានរថយន្តដឹកអង្កមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 3C-1976 បើកបរដោយយុវជនម្នាក់ក្នុងទិសដៅស្របគ្នាពីជើងទៅត្បូង. បានបុករះម៉ូតូនិងរថយន្តដែលកំពុងឈប់រងចាំភ្លើងស្តុបបណ្តាលឲ្យម្ចាស់ម៉ូតូស្គុបពីម្នាក់រងរបួសធ្ងន់
ចំណែកស្ត្រីដែលម្ចាស់ម៉ូតូស្គុបពីព៍ណសម្នាក់ទៀតធ្លាក់ចូលក្នុងលូ និងបុរសម្ចាស់ម៉ូតូម៉ាកវ៉េវ លោតចេញពីលើម៉ូតូរួចផុតពីគ្រោះថ្នាក់ និងរងការខូចខាតរថយន្តមួយគ្រឿងនិងម៉ូតូចំនួន៣គ្រឿង។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្រ្គោះ
ចំណែករថយន្តបង្កនិងអ្នកបើកបរសមត្ថកិច្ចឃាត់ខ្លួនធ្វើការសាកសួ និងយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ៕

Leave a Reply

Your email address will not be published. Required fields are marked *