– ស្តីពីករណីគ្រោះថ្នាក់ចរាចរណ៍ផ្លវគោក រវាងរថយន្តនិងម៉ូតូ
– បណ្ដាលឱ្យស្លាប់មនុស្ស០១នាក់ប្រុស០១នាក់ (នៅកន្លែងកើតហេតុ)។
– ខូចខាតរថយន្ត០១គ្រឿង និងម៉ូតូ០១គ្រឿង។
– កើតហេតុនៅថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរោង ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤វេលាម៉ោង១៨និង៣០នាទី នៅលើផ្លូវលេខ២៦១ ត្រង់ចំណុចភូមិពាម ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្ដកណ្ដាល។
* សភាពនៃរឿងហេតុ
នៅថ្ងៃកើតហេតុ មានរថយន្តមួយគ្រឿងម៉ាកNISSAN ពណ៍ ស ពាក់ផ្លាកលេខចង្កូតស្ដាំ KDL 0726 អ្នកបើកបរ រត់គេចបាត់ ធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុបានឈប់នៅលើទ្រូងផ្លូវ ស្របពេលនោះក៏មានម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាC125 ពណ៍ខ្មៅពាក់ផ្លាកលេខកណ្ដាល1AT.4077 បើកបរដោយឈ្មោះស៊ន គង់នៅ ភេទប្រុសអាយុ៣៧ឆ្នាំ មានទីលំនៅភូមិពាមជំនីក ឃុំកំពង់ហ្លូង ស្រុកពញ្ញាឮ ខេត្តកណ្ដាល មិនពាក់មួកសុវត្តិភាព (ស្លាប់នៅកន្លែងកើតហេតុ) ដែលធ្វើដំណើរពីជើងទៅត្បូង ហើយបានមកបុករថយន្តដែលឈប់នៅលើទ្រូងផ្លូវពីក្រោយ បណ្តាលអោយស្លាប់ដល់អ្នកបើកបរម៉ូតូនៅកន្លែងកើតហេតុ។
– ក្រោយពីទទួលបានពត៌មានកម្លាំងប៉ុស្តិ៍សំបួរមាសនិងកម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុហើយបានពិនិត្យកន្លែងកើតហេតុ និងវាស់វែង រួចបានយករថយន្តនិងម៉ូតូមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល។
– ចំពោះអ្នកបើកបររថយន្តបានរត់គេចបាត់។
– ចំណែកសពជំនាញបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្តពៃណី។
* សេចក្តីសន្និដ្ឋាន
– ដោយអ្នកបើកបររថយន្តបានឈប់នៅលើទ្រូងផ្លូវ បណ្ដាលឱ្យម៉ូតូមកបុករថយន្តពីក្រោយ ។
សូមអរគុណ




