នគរនបាលបង្ហាញមុខជនសង្ស័យ ២២នាក់ពាក់ព័ន្ធបទល្មើសផ្សេងៗគ្នា

 ភ្នំពេញ ៖ នគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃ ស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤
បានធ្វើការបង្ហាញមុខជនសង្ស័យ ២២នាក់ពាក់ព័ន្ធបទល្មើសផ្សេងៗគ្នា ។

 នគរបាលប្រាប់ឲ្យដឹងថា ដោយមានដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃ ស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ សហការជាមួយអធិការដ្ឋានទាំង ១៤ តែងតែចុះល្បាត ពួនស្ទាក់គ្រប់ពេលវេលា ក្នុងការទប់ស្កាត់បង្ក្រាបរាល់បទល្មើសផ្សេងៗ ដើម្បីរក្សាបាននូវគោលការណ៍ភូមិ សង្កាត់ មានសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ។

នគរបាលបន្តថា រយះពេលប៉ុន្មានថ្ងៃនេះ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃ ស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ ដោយសហការជាមួយអធិការដ្ឋាននគរបាលមានជ័យ ខណ្ឌចំការមន ខណ្ឌ៧មករា ខណ្ឌដូនពេញ និង អធិការដ្ឋាននគរបាលខណ្ឌកំបូល បានធ្វើការបង្ក្រាបក្រុមជនសង្ស័យ ២២នាក់ ពាក់ព័ន្ធបទល្មើសផ្សេងៗគ្នា មានដូចជា លួច ឆក់ ប្លន់ គាស់ផ្ទះលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋជាដើម ។

 នគរបាលព្រហ្មទណ្ឌការិយាល័យកំរិតស្រាល នៃ ស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ បញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង ២២នាក់ គឺមាន ជនសង្ស័យ ៣នាក់ ករណីធាក់ប្លន់ និង ឆក់យ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ ត្រូវបាន
កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃ ស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ ស្រាវជ្រាវបង្ក្រាបាន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ផ្តន្ទាទោសតាមនីតិវិធី ។

ចំពោះជនសង្ស័យផ្សេងៗទៀត ត្រូវបានអធិការដ្ឋានសាម៉ី ចាត់ការបន្តតាមច្បាប់ផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *