រថយន្ត​ដឹកកម្មករ​បេះផ្លែស្វាយបែកកង់ជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ ផ្លូវជាតិលេខ ៤៤ ស្រុក​ឱរ៉ាល់​ ស្លាប់​និងរបួសច្រេីននាក់

កំពង់ស្ពឺ​៖​ នារសៀលថៃ្ងសុក្រ ៥រោច ខែមិគសិរ ឆ្នាំរោង ឆស័កព.​ស២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែឆ្នូ ឆ្នាំ​២០២៤ វេលាម៉ោង១៦ និង៤០​នាទី នៅចំណុចលើផ្លូវ​ជាតិលេខ​​៤៤​ (​៣៧-៣៨) ស្ថិតនៅក្នុងភូមិម​នោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានករ​ណីគ្រោះថ្នាក់ចរាចរណ៍រវាង​រថយន្ត​ និ​ងរថ​យន្ដ​ ក្នុងនោះ​រថយន្ត​ដឹកកម្មករ​បេះផ្លែស្វាយបានប៉ះជាមួយរថ​យន្ត​ដឹក​គ្រឿ​ង​សង្ហារិម​ឈេី​ដេីរលក់​ ប​ណ្ដា​លឱ្យគ្រោះ​ថ្នាក់​ក្រឡាប់​រថយន្ត​ដឹកកម្មករ​បេះផ្លែស្វាយធ្លា​ក់ផ្លូវនិងរងរបួ​សមនុស្សជាច្រេីននាក់​ រហូតមានអ្ន​កស្លាប់បា​ត់បង់ជីវិតផងដែរ​។

ហេតុការណ៍​ខាងលេី​ សមត្ថកិច្ច​នគ​រ​បាល​ចរាចរណ៍​ នៃអធិការដ្ឋាន​នគ​របាល​ស្រុក​ឱរ៉ាល់​ បានចុះអន្ដរាគម​ន៍​ជួយសម្រួលនីតិវិធីនិងសង្រ្គោះ​អ​នករបួសបញ្ជូនទៅមន្ទីរពេទ្យ​ រីឯ​អ្នក​ស្លាប់​តំកល់ទុកជូនសាច់ញាត់មក​ទ​ទួ​លយកទៅធ្វេីបុណ្យ​តាមប្រពៃណីសាសនា​ ។

ករណី​គ្រោះថ្នាក់​ខាងលេីយោងតា​មមន្រ្ដីនគរបាលចរាចរណ៍ចុះផ្ទា​ល់​ថារថយន្ត០​១​គ្រឿង​ ម៉ាក​H​YU​N​D​AI MIGH​T​Yពណ៌ស ផ្លាកលេខភ្នំពេញ 3F-​5​022 អ្នកបើ​ក​បរមិនស្គាល់អត្តស​ញ្ញាណ(រត់គេចខ្លួន ក្រោ​យជួបគ្រោះថ្នាក់​ អ្នករួមដំ​ណើរ១០នាក់​ រងរបួស​ រួមមានៈ
១-ឈ្មោះ​ វីង ធីដាវ ភេទប្រុស អា​យុ 52 ឆ្នាំ ជនជាតិវៀតណាម​(​បា​ក់ជើងខាងស្ដាំ)​ ឃុំថ្មគោល ស្រុកល្វា​ឯម ខេត្តកណ្ដាល
២-ឈ្មោះ​ ទុំ ចិន្ថា ភេទប្រុស អាយុ 49 ឆ្នាំ(​របួ​ស​ស្រាល)​ ឃុំព្រែកតា​ស ស្រុកពោធិរៀង ខេត្ត​ព្រៃ​វែង
៣-ឈ្មោះ​ ពុធ សំណាង ភេទប្រុ​ស អាយុ 18ឆ្នាំ
៤-ឈ្មោះ​ ជា ហេង ភេទប្រុស អា​យុ​63 ឆ្នាំ(របួ​ស​ស្រាល)
៥-ឈ្មោះ​ ឆាយ សយ ភេទប្រុស អាយុ 52ឆ្នាំ​(របួ​សស្រាល)
៦-ឈ្មោះ​ ពុំ ពឿន ភេទប្រុស អាយុ 44 ឆ្នាំ(របួ​ស​ស្រាល)
៧-ឈ្មោះ​ សុន ផល្លា ភេទប្រុស អាយុ 32 ឆ្នាំ(របួ​ស​ស្រាល)
៨-ឈ្មោះ​ ទុំ ដានី ភេទប្រុស អាយុ 20 ឆ្នាំ(របួស​ស្រាល)​
៩-ឈ្មោះ​ គង់ សារ៉ុង ភេទប្រុស អាយុ 24​ឆ្នាំ(របួ​ស​ស្រាល​)​
១០-ឈ្មោះ​ សែង ដានុន ភេទប្រុស អាយុ 19ឆ្នាំ (របួ​សស្រាល)។

តាមសាក្សីដែលឋិតក្នុងហេតុការ​ណ៍​ បញ្ជាក់រថយន្ត​បើកបរក្នុងទិសដៅពីកើតទៅទិសខាងលិច បើក​បរ​បញ្រ្ចាស់ទិសគ្នា លុះម​កដល់ចំណុ​ចកើតហេតុខាង​លើក៏​បែកកង់ជ្រុ​លទៅបុករថយន្ត០១​គ្រឿ​ងម៉ាក​ HY​UNDAI ពណ៍​ខៀ​វ ​លេ​ខ​កំពង់ស្ពឺ 2A-​4502 រួច​ក្រឡាប់​តែម្ដង​ ឈ្មោះ​ វ៉ន ឆេន ភេទប្រុស អាយុ​៤៨​ឆ្នាំ អ្នកបើក​បរ​(របួសស្រាល) អ្នករួមដំណើរម្នាក់​ឈ្មោះ​ ម៉ក់ ដា ភេទស្រី អា​យុ​៣៨​ឆ្នាំ (ស្លាប់ភ្លាមៗនៅកន្លែងកើ​តហេតុ)​ រស់នៅភូមិព្រៃផ្តៅ ឃុំព្រៃ​ក្រសាំង ស្រុកសាមគ្គីមុន្នីជ័យ ខេត្តកំពង់ស្ពឺ។

បច្ចុប្បន្ន​សមត្ថកិច្ច​បានធ្វើការ​ស្ទួច​យករថយន្ដខាងលេីមករក្សាទុក​នៅអធិការដ្ឋាននគរបាលស្រុកឱ​រ៉ាល់​ ដេី​ម្បី​បន្ដនីតិ​វិធី​ កសាងសំ​ណុំរឿង​បញ្ជូនទៅ​ការិយា​ល័​យ​ចរាចរណ៍​ផ្លូវគោក​ បន្ដ៕

Leave a Reply

Your email address will not be published. Required fields are marked *