-ស្តីពី ការបង្ក្រាបករណី ជួញដូរ រក្សាទុក ផ្តល់ទីតាំង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)
-បង្ក្រាបបាននៅវេលាម៉ោង១៧:៣០នាទី ថ្ងៃទី ០៤ ខែ មករា ឆ្នាំ២០២៥ ចំណុចក្នុងភូមិជើងអក ឃុំ លំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។
-ជនសង្ស័យ ចំនួន ០៧ នាក់ ឃាត់ខ្លួន
១/ឈ្មោះ សេង វាសនា ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរ មិនពិត មានទីលំនៅបច្ចុប្បន្នភូមិឃុំ កើតហេតុខាងលើ។ (ម្ចាស់ថ្នាំ និងជាម្ចាស់ទីតាំង) -ធ្លាប់ជាប់ពន្ធធនាគារ១៨ខែ នៅខេត្តកណ្តាល ពីបទជួញដូរគ្រឿងញៀន តេស្តរកសារធាតុញៀន(វិជ្ជមាន+)។
២/ឈ្មោះ សេង សុជាតិ ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ មិនពិត មានទីលំនៅបច្ចុប្បន្នភូមិឃុំ កើតហេតុខាងលើ។ (អ្នកប្រើប្រាស់)តេស្តរកសារធាតុញៀន(វិជ្ជមាន+)។
៣/ឈ្មោះ ផល ចាន់ណា ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរ មិនពិត មានទីលំនៅបច្ចុប្បន្នភូមិព្រៃទទឹង ឃុំលំហាច ស្រុកអង្គស្នូល ខេត្តកណ្តាល ។ (អ្នកចែកចាយថ្នាំ១៥កញ្ចប់)ធ្លាប់ជាប់ពន្ធធនាគារ១៨ខែ នៅខេត្តកណ្តាល ពីបទដឹកជញ្ជូនគ្រឿងញៀន តេស្តរកសារធាតុញៀន(វិជ្ជមាន+)។
៤/ឈ្មោះ ផាត់ និមល ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរ មិនពិត មានទីលំនៅបច្ចុប្បន្នភូមិឧកញ៉ាទេព ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ (អ្នកប្រើប្រាស់)តេសរកសារធាតុញៀន(វិជ្ជមាន+)។
៥/ឈ្មោះ ជិន គា ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរ មិនពិត មានទីលំនៅបច្ចុប្បន្នភូមិឧកញ៉ាទេព ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ (អ្នកប្រើប្រាស់)តេស្តរកសារធាតុញៀន(វិជ្ជមាន+)។
៦/ឈ្មោះ អ៊ុង រ៉ា ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ មិនពិត មានទីលំនៅបច្ចុប្បន្នភូមិឧកញ៉ាទេព ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។(អ្នកប្រើប្រាស់)តេស្តរកសារធាតុញៀន(វិជ្ជមាន+)។
៧/ឈ្មោះ វង្ស ភា ភេទប្រុស អាយុ ៤២ ឆ្នាំ មុខរបរ មិនពិត មានទីលំនៅបច្ចុប្បន្នភូមិជើងអក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។ (អ្នកប្រើប្រាស់)តេស្តរកសារធាតុញៀន(វិជ្ជមាន+)។
+វត្ថុតាងចាប់យក
១/ម្ស៉ៅក្រាមសរថ្លាសង្ស័យសារធាតុញៀន ១៥ កញ្ចប់
២/ទូរសព្ទ័ ០៤ គ្រឿង
៣/ ម៉ូតូ០៤គ្រឿង
៤/សម្ភារះវេចខ្ចប់និងប្រើប្រាស់គ្រឿងញៀនមួយចំនួន
សភាពរឿងហេតុ
ដោយបានទទួលពត៌មានល្អពីមហាជន ថានៅចំណុចខាងលើ មានការជួញដូរនិងប្រើប្រាស់គ្រឿងញៀន ក្រោយពីទទួលពត៌មានខាងលើ នៅវេលាម៉ោង១៧:៣០នាទី ថ្ងៃទី០៤.០១.២០២៥
កម្លាំង អហ ស្រុកអង្គស្នួល ចំនួន ១០នាក់ មធ្យោបាយរថយន្ត០២គ្រឿង ម៉ូតូ០៤គ្រឿង ដឹកនាំដោយ លោក វ/ត្រី ស៊ូ វ៉ាន់ធឿន មេបញ្ជាការស្រុក ចុះល្បាតចល័តក្នុងភូមិសាស្រ្តស្រុក លុះដល់ចំណុចខាងលើ បានឃើញជនសង្ស័យពីរនាក់ ក៏ឃាត់សួរនាំ ១/ឈ្មោះ សេង វាសនា ២/ឈ្មោះ ផល ចាន់ណា (ឆែកឃើញមានថ្នាំញៀន១៥កញ្ចប់ ដែលជាថ្នាំរបស់ឈ្មោះ សេង វាសនា ក្នុង០១ថ្ងៃគេអោយកាន់លក់ ចំនួន៥០កញ្ចប់ រាល់ថ្ងៃ និងធ្វើបែបនេះជារៀងរាល់ថ្ងៃរយះពេល១ខែមកហើយ ) រួចបន្តទៅឆែកលំនៅដ្ឋាន ក៏បានឃើញជនសង្ស័យចំនួន០៥នាក់ផ្សេងទៀតកំពុងប្រើប្រាស់គ្រឿងញៀនក្នុងផ្ទះ
រួចក៏នាំខ្លួនជនសង្ស័យមកសាកសួរនៅ មូលដ្ឋាន អហ ស្រុកអង្គស្នួល។
-នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ សេង វាសនា បានឆ្លើយសារភាពថា ថ្នាំញៀន ១៥កញ្ចប់គឺពិតជារបស់ខ្លួនពិតប្រាកដមែន និងបានអោយឈ្មោះ ផល ចាន់ណា ជាអ្នកកាន់លក់អោយជារៀងរាល់ថ្ងៃ ក្នុង១ថ្ងៃ ៥០ កញ្ចប់ ប្រើរយះពេល១ខែមកហើយ ក្នុង១កញ្ចប់ តម្លៃ២មុឺនរៀល ក្នុងថ្ងៃទី០៤.០១.២០២៥ ។ ពេលព្រឹកបានអោយថ្នាំទៅឈ្មោះ ផល ចាន់ណា ចំនួន ២៨ កញ្ចប់លក់អស់ លុះដល់ម៉ោង១២រសៀល បានអោយថ្នាំទៅឈ្មោះ ផល ចាន់ណា ចំនួន២២កញ្ចប់បន្ថែមទៀត ប៉ុន្តែគេលក់អស់ ០៧ កញ្ចប់ ជាក់ស្តែងនៅសល់ ១៥ កញ្ចប់ ពេលដែលសមត្ថកិច្ចឃាត់បាន។
បច្ចុប្បន្ន ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបាននាំមក មូលដ្ឋាន អ ហ ស្រុកអង្គស្នួល ដើម្បីសាកសួរ តាមនីតិវិធីច្បាប់។









