+នៅថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំរោងឆស័កព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២៥
-មានការរាយការណ៍និងបំភ្លឺពីម្ចាស់ផ្ទះ ឈ្មោះ សំ សុីនួន ភេទស្រី អាយុ៣៧ ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល បានប្រទះឃើញអាវុធ គ្រាប់បែក និងគ្រាប់កាំភ្លើង នៅក្រោមគ្រែក្នុងបន្ទប់ឪពុកឈ្មោះ សំ វណ្ណា ភេទប្រុស (អតីតយោធាស្រុកអង្គស្នួលដែលបានឈប់ពីការងារ) ដែលបានស្លាប់ទៅកាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៤ ដោយរោគាពាធ ។
-ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកណ្តាល
-ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
-លោកអធិការនគរបាលស្រុកអង្គស្នួល
*ដឹកនាំដោយ:
-លោកវរសេនីយ៍ទោ ឆេង សុខងួន អធិការរង
*មានការចូលរួម:
-អង្គភាពជំនាញ ស៊ីម៉ាក់
-កម្លាំងផ្នែកជំនាញសណ្តាប់ធ្នាប់ចរាចរណ៍ស្រុក
-កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងម្កាក់
-កម្លាំងកងរាជអាវុធហត្ថស្រុក
-លោកស្រី សំ សុីនួន (ម្ចាស់ផ្ទះ)
+បានចុះមកត្រួតពិនិត្យនៅក្នុងបន្ទប់ឪពុកឈ្មោះ សំ វណ្ណា (បន្ទប់បិទទ្វារចោល) រយៈពេល១១ ខែមកហើយ ក្រោយពីឪពុកបានទទួលមរណៈភាព
💣សម្ភារៈគ្រឿងផ្ទុះបានពិនិត្យឃើញរួមមាន ដូចខាងក្រោម:
១. គ្រាប់បែកដៃចំនួន (០៣គ្រាប់)
២. គ្រាប់មីនខ្យល់៧២A (០១គ្រាប់)
៣. គីបអគ្គីសនី ចំនួន ០៧
៤. គីបធម្មតា ០៥
៥. គីបគ្រាប់បែកដៃចំនួន៧០
៦. ម្សៅ TNT ៤,៥ដុំ =៤៥០g
៧. អាវុធ ម៉ាក អឹមសី ចំនួន(០១ដើម)
៨. អាវុធ ម៉ាក អឹម១៩ចំនួន (០១ដើម)
៩. បង់ ០៨ (មានគ្រាប់ក្នុងបង់ ០២បង់)
១០.គ្រាប់Akចំនួន ៦៩គ្រាប់ ;គ្រាប់អឹមសី ៣២គ្រាប់
💥ចំពោះ
១. គ្រាប់បែកដៃចំនួន (០៣គ្រាប់)
២. គ្រាប់មីនខ្យល់៧២A (០១គ្រាប់)
៣. គីបអគ្គីសនី ចំនួន ០៧
៤. គីបធម្មតា ០៥
៥. គីបគ្រាប់បែកដៃចំនួន៧០
៦. ម្សៅ TNT ៤,៥ដុំ =៤៥០g
បានប្រគល់ជូនអង្គភាពជំនាញ ស៊ីម៉ាក់ រួចរាល់ហើយ ។
(ជូនភ្ជាប់នូវកំណត់ហេតុ ប្រគល់-ទទួល ០១សន្លឹក )។
👉ចំពោះ អាវុធនិងគ្រាប់ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល
១. អាវុធ ម៉ាក អឹមសី ចំនួន(០១ដើម)
២. អាវុធ ម៉ាក អឹម១៩ចំនួន (០១ដើម)
៣. បង់ ០៨ (មានគ្រាប់ក្នុងបង់ ០២បង់)
៤.គ្រាប់Akចំនួន ៦៩គ្រាប់ ;គ្រាប់អឹមសី ៣២គ្រាប់។
សូមអរគុណ










