បង្ក្រាបករណីជួញដូរគ្រឿ/ងញៀ/នយ៉ាងសកម្ម នឹងឃា/ត់ខ្លួនមនុស្ស ០២នាក់.. នៅកំពង់ស្ពឺ

កំពង់ស្ពឺ ÷​ ថ្ងៃទី ១៨ ខែ មករា ឆ្នាំ២០២៥ វេលាម៉ោង ១៦និង ៤០នាទី មានប្រជាពលរដ្ឋល្អរាយការណ៍មកថា នៅចំណុចខ្ទមទុកចោលស្ថិតនៅខាងលិចភូមិស្រះកែវ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ តែងតែមានក្មេងស្ទាវៗនិងមានសកម្មភាពចេញចូលសង្ស័យពាក់ព័ន្ធគ្រឿងញៀន ក្រោយទទួលពត៍មាន កំលាំងអធិការដ្ឋាននគរបាលក្រុងឧដុង្គម៉ែជ័យ បានចុះស្រាវជ្រាវនិងឃ្លាំមើលរហូតឈានដល់ឃាត់មុខសញ្ញាសង្ស័យចំនួន ០២នាក់÷

១.ឈ្មោះ តែម កំសត់ ហៅ ខ្មៅ ភេទប្រុស អាយុ ៣៥ឆ្នាំរស់នៅភូមិប្រកក្តា ឃុំវិហារលួង ស្រុកពញាឭ ខេត្តកណ្ដាល។

២.ឈ្មោះ គិត ចំរេីន ហៅ រស្មី ភេទប្រុស អាយុ ៣៤ឆ្នាំរស់នៅភូមិចំការលួង សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។

  • ករណីខាងលើជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនិតិវិធី។

Leave a Reply

Your email address will not be published. Required fields are marked *