កាលពីយប់ ថ្ងៃទី១៩ មករា ២០២៥ កន្លងទៅ កម្លាំងមូលដ្ឋាន អ.ហ ក្រុងសំពៅពូន ដឹកនាំដោយលោកមេបញ្ជាការក្រុង បានធ្វេីការចេញល្បាតចល័តនៅក្នុងភូមិសាស្រ្តក្រុង មកដល់ចំណុចមាត់បឹង ភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល ក៏ប្រទះឃើញបុរសជនជាតិ ម៉ាឡេស៊ីម្នាក់ កំពុងជិះម៉ូតូមួយគ្រឿង ។ ដោយមានការសង្ស័យសមត្ថកិច្ចក៏បានឃាត់ធ្វេីការត្រួតពិនិត្យរកឃេីញ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ០៣កញ្ចប់ និងម្ស៉ៅក្រាមពណ៌ផ្កាឈូក សង្ស័យជាសាធាតុញៀន ០២កញ្ចប់ នៅក្នុងហោប៉ៅអាវ និងនៅក្នុងកាបូបស្ពាយ របស់ជនសង្ស័យ បន្ទាប់មកកម្លាំងជំនាញបាននាំខ្លួនជនសង្ស័យខាងលេី យកមកមូលដ្ឋាន អ.ហ ក្រុងដេីម្បីធ្វេីការសាកសួរ ។
បច្ចុប្បន្ន ជនសង្ស័យរួម នឹងវត្ថុតាង បានបញ្ជូនទៅ អ.ហ ខេត្តកណ្ដាល ដេីម្បីបន្តនីតិវិធី ៕






