កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី ឃា/ត់ខ្លួនក្មេងទំនើ/ងមួយក្រុម ពីបទបំភ្លេចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ.!

@ស្រុកអង្គរបូរី : កាលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ វេលាប្រហែលម៉ោង១៨និង៣០នាទី នៅចំណុចក្នុងវត្តកំពង់ហ្លួង ស្ថិតនៅភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ កើតមានករណីក្មេងទំនើង (បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ) បង្កឡើងដោយក្រុមក្មេងទំនើង ០១ក្រុម ធ្វើសកម្មភាពដោយកាន់ដំថ្ម និងយកកាំបិតកាប់ទៅម៉ូតូ ០១គ្រឿង ម៉ាក់ហុងដា C125 សេរី2019 ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1T-2723 បណ្តាលឱ្យខូចខាតស្តុបខាងក្រោយ ដែលជារបស់ឈ្មោះ ប៊ិន នឿន ភេទស្រី អាយុ៤០ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ បន្ទាប់ពីធ្វើសកម្មភាពកាប់រួច ក្រុមក្មេងទំនើងទាំងនោះ បានជិៈម៉ូតូចេញពីកន្លែងកើតហេតុ។
ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី បានបញ្ជាកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គរបូរី និងប៉ុស្តិ៍នគរបាលរដ្ឋបាលបាស្រែ បានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញា រហូតដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៧និង៤០នាទី ក៏ធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងដែលបង្កហេតុ បានចំនួន ០៧នាក់ ដែលឈ្មោះដូចខាងក្រោមៈ
១.ឈ្មោះ យេង តុលា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពួនកក ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ (ជាអ្នកកាន់ដំថ្ម និងកាន់កាំបិត)
២.ឈ្មោះ បឿន បូរិន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពួនកក ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ
៣.ឈ្មោះ ស្លេស អារីហ្វីន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិឥស្លាម មុខរបរសិស្ស មានទីលំនៅភូមិពួនកក ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ
៤.ឈ្មោះ ទិត វិច្ឆិកា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពួនកក ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ
៥.ឈ្មោះ ឃុយ តុលា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិតាអី ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ
៦.ឈ្មោះ ណុប រស្មី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិតាអី ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ
៧.ឈ្មោះ យឿង វណ្ណរ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបាស្រែ ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ
បន្ទាប់ពីសាកសួរក្រុមក្មេងទំនើងទាំង០៧នាក់រួច បានឆ្លើយថាក្រុមបក្សពួករបស់ខ្លួនមានចំនួន ០៩នាក់ បានរត់គេចខ្លួនចំនួន ០២នាក់ ដែលមានឈ្មោះដូចខាងក្រោមៈ
១.ឈ្មោះ ឈឿន ឧត្តម ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាអី ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ (រត់គេចខ្លួន)
២.ឈ្មោះ ញៀន ភក្តី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពួនកក ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ (រត់គេចខ្លួន)
មូលហេតុៈ ក្រុមក្មេងទំនើងកាប់ម៉ូតូច្រលំ។
•ដកហូតវត្ថុតាងៈ
១.កាំបិតចំនួន ០១ដើម
២.ដំថ្ម ចំនួន ០១ដុំ
៣.ទូរស័ព្ទដៃ ចំនួន ០២គ្រឿង
៤.ម៉ូតូ ០៥គ្រឿង
បច្ចុប្បន្នក្រុមក្មេងទំនើងទាំង០៧ ត្រូវបានកម្លាំងជំនាញ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី ចំណែកក្មេងទំនើង ០២នាក់ទៀតដែលបានរត់គេចខ្លួន កម្លាំងជំនាញ កំពុងស្រាវជ្រាវ និងស្វែងរក ដើម្បីយកមកចាត់ការតាមនីតិវិធីច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *