តាមប្រភពព័ត៍មានបានឲ្យដឹងថា អាំងប៉ាវដែលអ្នកឧកញ៉ាចែកឆ្នាំនេះ មានលុយ១០$ និងអង្ករ២គីឡូក្រាម។
សូមគោរពរាយការណ៍ជូនមេ:
ស្តីពី: ករណីមនុស្សស្លា/ប់និងរបួស
នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ម៉ោង១០និង៣០នាទី(កេីតហេតុការណ៍) នៅចំនុចមុខផ្ទះឧកញ៉ា សុខគង់ ស្ថិតផ្លូវ172កែងនរោត្តម ភូមិ១៣ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
មានករណីប្រជាពលរដ្ឋ មកប្រមូលផ្តុំគ្នាប្រជ្រាតដណ្តើមអាំងប៉ាវ នៅភូមិគ្រឹះលោកឧកញ៉ា សុខ គង់ បណ្តាលឲ្យដួលសន្លប់ និងស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
ជនរងគ្រោះត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ :
- មន្ទីរពេទ្យ ព្រះអង្គឌួង ។
- មន្ទីរពេទ្យ កាល់ម៉ែត ។
មន្ទីរពេទ្យ ព្រះអង្គឌួង :(ស្លាប់០២នាក់ និង របួស ០២នាក់)
- ស្លាប់ : ០២នាក់
១/. ឈ្មោះ ម៉ាន់ សុីយ៉ាន ភេទប្រុស អាយុ ៧១ឆ្នាំ ស្នាក់នៅភូមិដេីមចន្ទ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
២/. ឈ្មោះ គង់ វ៉ាន់ថា ភេទស្រី អាយុ៦៧ឆ្នាំ ស្នាក់នៅភូមិកំរៀង ឃុំឈេីកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ។ - របួស : ០៣នាក់ ( ស្រី ០២នាក់ ; ប្រុស ០១នាក់ ) ។
មន្ទីរពេទ្យ កាលម៉ែត
( ស្លាប់ ០២នាក់ និង របួស ០៣នាក់ )
- ស្លាប់ ០២នាក់ ( ប្រុស ០១ ; ស្រី០១នាក់) មិនស្គាល់អត្តសញ្ញាណ ។
- របួស ០៣នាក់ :
១/. ឈ្មោះ នូ សុីណា ភេទស្រី អាយុ៣៥ឆ្នាំ មកពី ឃុំអរីយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ។
២/. ឈ្មោះ ស៊ូ សាលី ភេទប្រុស អាយុ១៥ឆ្នាំ មកពីខណ្ឌឬស្សីកែវ ។
៣/. ឈ្មោះ កែវ ភឿ ភេទប្រុស អាយុ ៦៥ឆ្នាំ មកពី ខណ្ឌឬស្សីកែវ ។ - សរុប :
- ស្លាប់ : ០៤ នាក់ ។
- របួស : ០៥នាក់ ។
សូមគោរពលា


