⭕️សមត្ថកិច្ច ខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆ/ក់ទូរស័ព្ទ ពីអ្នកលក់ចំណីត្រី

📌ភ្នំពេញ ៖ ជនសង្ស័យម្នាក់ឆក់ទូរស័ព្ទ
ពីយុវជន ជាអ្នកលក់ចំណីត្រីបាន២ថ្ងៃ ត្រូវបានសមត្ថកិច្ច ខណ្ឌឫស្សីកែវ តាមស្រាវជ្រាវឃាត់ខ្លួន កាលពីយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅចំណុចផ្លូវបេតុង ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។ ជនរងគ្រោះឈ្មោះ ហួរ គឹមអូន អាយុ១៨ឆ្នាំ មុខរបរលក់ចំណីត្រី មានទីលំនៅភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ។ ចំណែកជនសង្ស័យឈ្មោះ ធាវី ផាត់យុត អាយុ២២ឆ្នាំ មានទីលំនៅផ្ទះលេខ៨៩ ភូមិស្ពានខ្ពស់ សង្កាត់គម៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ឃាត់ខ្លួន មានសារធាតុញៀន)៕

Leave a Reply

Your email address will not be published. Required fields are marked *