នគរបាលរាជធានីភ្នំពេញបង្ហាញមុខក្រុមក្មេងទំ-នើងចំនួន២៧នាក់

ភ្នំពេញ ៖ ក្រុមក្មេងទំនើង២៧ នាក់ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញនិងសមត្ថកិច្ចនៃអធិការដ្ឋានខណ្ឌនានាបង្ក្រាបបានជាបន្តបន្ទាប់ហើយបង្ហាញមុខជាសាធារណៈកាលពីព្រឹកថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០២៥។

នគរបាលការិយាល័យព្រហ្មទណ្ឌ កំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអោយដឹងថា ដោយមានបទបញ្ជាពីឯកឧត្តមឧត្តមសេនីយ៍ឯកជួនណារិន្ទអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ប៊ុន សត្យាស្នងការរងនគបាលរាជធានីភ្នំពេញទទួលផែននគរបាលព្រហ្មទណ្ឌ កម្លាំង នគរបាល ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានសហការតាមបណ្តាខណ្ឌនានាបង្ក្រាបបានក្មេងទំនើងដែលបង្កហិង្សានិងលួចឆក់ប្លន់បានចំនួន២៧ នាក់ហើយធ្វើការបង្ហាញមុខជាសាធារណៈនៅពេលនេះ៕





Leave a Reply

Your email address will not be published. Required fields are marked *