ក្រុមទំ-នេីង ០២ នាក់និងបក្ខពួកប្រេីហិ-ង្សាដេញវាយគ្នាទាំងកណ្ដាលរាត្រី​ (ប្រើដាវកែច្នៃ)​ ផ្អេីលអស់​អ្នកភូមិភ្ញាក់ក្រញ៉ាំង​ ត្រូវបានឃា-ត់ខ្លួន​

កំពង់ស្ពឺ​៖​ ដោយទទួល​បានព័ត៌មា​ន​ពីប្រជាពលរដ្ឋថាមា​នក្រុមអ្នកលេងដាវឯក​ ដេញវាយកាប់គ្នានៅចំណុ​ចផ្លូវលំ ភូមិត្រពាំងសាលា ឃុំនិទា​ន ស្រុកបសេដ្ឋ តាមហេតុការ​ណ៍ខាងលេី​ក្រុមក្មេងទំនេីង​បានធ្វើសកម្មភាពពួនស្ទាក់ដោយគប់ដុំថ្ម និងយកដាវកែច្នៃប្រវែង៥០សង់ម៉ែត្រកាប់ម៉ូតូជនរងគ្រោះឈ្មោះ ប៉ុន សាល ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិត្រពាំងសាលា ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

លោកវរសេនីយ៍ឯក​ ចន​ សុភីត​ អធិ​ការ​ នគរបាលស្រុកបសេដ្ឋ​ បា​នប​ញ្ចេញកំលាំងត្រៀមអន្ដរាគមន៍បានចេញប្រតិបត្ដិការ​ស្រាវ​ជ្រាវ​បង្រ្កា​ប​បានមុខសញ្ញា​ចំនួន​ ០២នាក់​ ៖
​ ១-ឈ្មោះ ឌឹម ផាន់ណេត ភេទប្រុ​ស អាយុ​ ១៧ឆ្នាំ រស់នៅភូមិសាឡាំ ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
​ ២-ឈ្មោះ​ សន វុទ្ធី ភេទប្រុស អា​យុ​ ២២ឆ្នាំ រស់នៅភូមិម្រាលត្នោតខាងជើង ឃុំពោធិម្រាល ស្រុកប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ច​ដកហូត​វត្ថុតាង​មធ្យោ​បា​យ​ជិះធ្វើ​សកម្មភាព​ រួមមាន​ ​ម៉ូតូ​០១​ គ្រឿងម៉ាកហុងដា​125cc ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ស្លាកលេខ ភ្នំពេញ 1IJ -8971 និងដាវកែច្នៃ ០១ដើម ។

រីឯ​ជនសង្ស័យ​ ជាបក្ខពួកបានគេចខ្លួន​ សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ​ -ឈ្មោះ ស រដ្ឋ ហៅប៉ោង
-ឈ្មោះ រ ម៉ៅ ហៅខ្មៅ

បច្ចុប្បន្ន​ជនសង្ស័យ​រួមជាមួយ​វត្ថុតា​ង​សមត្ថកិច្ច​បាន​កសាងសំណុំ​រឿង​បញ្ជូនមកការិយាល័យ​ជំនាញ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ ចាត់ការ​តាមនីតិវិធីច្បាប់​ ៕

ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ​

​ #KOMPONGSPEU13_02_2025

Leave a Reply

Your email address will not be published. Required fields are marked *