យុវជនម្នាក់​បើក​រថយន្ត​បុកម៉ូតូ នឹងកង់បី នៅ​ខណ្ឌ​ទួកគោក ព្យាយាម​បើក​រត់​គេច​ កបុកម៉ូតូ១គ្រឿងទៀតនៅ​ខណ្ឌ​៧មករា

ភ្នំពេញ
យុវជនម្នាក់ បើករថយន្តម៉ាក តូយូតា ព្រុស មួយគ្រឿង​ រួមជាមួយអ្នករួមដំណើរ២នាក់ផ្សេងទៀត បាន​បុកម៉ូតូ នឹងកង់​បី​ឥណ្ឌា​ពី​ក្រោយ​មិន​ព្រម​ដោះស្រាយ រួច​ព្យាយាម​បើក​រត់​គេច​ខ្លួន​រហូតមកដល់ទឹកដីខណ្ឌ ៧ មករា ខាងក្រោយ​វត្ត​មង្គលវ័ន ជ្រុល​ទៅ​បុកម៉ូតូមួយគ្រឿង ទើប​ត្រូវបានពលរដ្ឋឃាត់បានប្រគល់ជូនសមត្ថកិច្ច ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១៥នឹង ៥០នាទីរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចខាងក្រោយវត្តមង្គលវ័ន តាមបណ្តោយផ្លូវលេខ ១០៩ ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​សណ្តាប់​ធ្នាប់​ខណ្ឌទួលគោកបាន​ឱ្យ​ដឹង​ថា គាត់​ឃើញ​រថយន្ត​មួយគ្រឿង ម៉ាក តូយូតា ព្រុស ពណ៌ស ពាក់​ស្លាកលេខ ភ្នំពេញ 2AY-6615 បើកបរតាមបណ្តោយផ្លូវលេខ ៦០៨ ឆ្ពោះ​ទៅ​ផ្លូវ​ត្រឡោកបែក ខណៈមកដល់ផ្លូវលេខ ៥៩៨ (ផ្លូវ ត្រឡោកបែក) ក៏ស្រាប់តែបុកម៉ូតូ នឹងកង់បីឥណ្ឌាពីក្រោយ អ្នក​បើករថយន្តបានមិនព្រមចុះមកដោះស្រាយបែរជាព្យាយមបើករត់គេច។ ទើបភ្លាមៗនោះ គាត់បានជិះដេញតាមពីក្រោយតែរថយន្តមិនព្រមឈប់បែរជាន់ហ្គែរបន្ថែម បើក​គេច​រហូតមកដល់ក្រោយវត្តមង្គលវ័ន លើផ្លូវលេខ ១០៩ បានទៅបុកម៉ូតូមួយគ្រឿងទៀត បណ្តាល​ឱ្យ​ម៉ូតូកៀបជាប់ជាមួយកាងរថយន្តខាងមុខ ធ្វើ​ឱ្យទៅមុខលែងរួច ទើបប្រជាពលរដ្ឋ នឹងសមត្ថកិច្ចឃាត់បានយុវជនទាំង០៣នាក់តែម្តង ។

ក្រោយកើតហេតុសមត្ថកិច្ចខណ្ឌ៧មករាបានមកដល់ចំណុចកើតហេតុ នឹងធ្វើការឃាត់យុវជនទាំង០៣នាក់ រួម​នឹ​ង​រថយន្តបង្ក យកមកអធិការនគរបាលខណ្ឌ ដើម្បីសម្របសម្រួលបញ្ចប់រឿង ៕

Leave a Reply

Your email address will not be published. Required fields are marked *