សមត្ថកិច្ចស្រុកកៀនស្វាយចុះបង្គ្រាបល្បែងសុីសងបញ្ចញ់មាន់ដោយបានឃាត់ខ្លួនម្នាក់នឹងអ្នកផ្សេងទៀតរត់គេចខ្លួន!

(ខេត្តកណ្តាល)

យោងមតិដឹកនាំរបស់លោកឡូវ សុខសានអភិបាលស្រុកកៀនស្វាយជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក

-ការដឹកនាំចង្អុលបង្ហាញពីលោកវរសេនីយ៍ឯកព្រុំ សំណាងអធិការនគរបាលស្រុកកៀនស្វាយ។

នៅថ្ងៃអាទិត្យ២កើតខែចេត្រ ឆ្នាំរោងឆស័កព.ស២៥៦៨ត្រូវនឹងថ្ងៃទី៣០ខែមិនាឆ្នាំ២០២៥ ដោយមានការចូលរួមពីគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកៀនស្វាយ។

លោកអធិការរងទទួលផ្នែកនគរបាលយុត្តិធម៌

ក្រុមប្រឹក្សាភូមិឃុំ

លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ។

លេងល្បែងស៊ីសងខុសច្បាប់(ជល់មាន់)

កើតហេតថ្ងៃទី៣០ខែមិនាឆ្នាំ​២០២៥វេលា​ម៉ោង១៣:២០នាទី​

ចំណុចកើតហេតុភូមិកោះប្រាក់ចាស់ឃុំភូមិធំស្រុកកៀនស្វាយខេត្ត​កណ្ដាល​។

ជនសង្ស័យ១នាក់

ឈ្មោះដង វ៉ឹកខាន់ភេទប្រុស អាយុ៥៨ឆ្នាំជនជាតិវៀតណាម មុខរបរជាងឈើមានទីលំនៅភូមិចុងព្រែកសង្កាត់ព្រែកឯងខណ្ឌច្បារអំពៅរាជធានីភ្នំពេញ (ឃាត់ខ្លួន)។

លទ្ធផលតេស្តរកសារធាតុញៀន(-)អវិជ្ជមាន

វត្ថុ​តាង​ចាប់យក:

១/មាន់ជល់១ក្បាល

២/ កន្រកដាក់មាន់៤កន្រ្តក

៣/ស្បែកជើង២គូរ

៤/ ដុំស្កុតរុំជើងមាន់២៣ដុំ

៥/ខ្សែរជ័រពណ៌ខ្មៅប្រវែង២៦m

៦/ផាសស្អាប់២គ្រឿង(ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1HQ-5428, ពណ៌ក្រហមពាក់ផ្លាកលេខ ភ្នំពេញ1HF-5394) ។

៧/ម៉ូតូ៥គ្រឿង(ម៉ាក HONDA C125ផលិតឆ្នាំ២០២៤ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1JZ-0468, ម៉ាក HONDA C125 ផលិតឆ្នាំ២០២១ ពណ៌ក្រហមពាក់ផ្លាកលេខ កណ្តាល1AK-2265,ម៉ាក HONDA SCOOPY ពណ៌ស ផលិតឆ្នាំ២០១៥ពាក់ផ្លាកលេខ កណ្តាល1P-8100, ម៉ាក HONDA WAVE aC110 ពណ៌ខ្មៅ ពាក់ផ្លាកលេខសៀមរាប 1L-6173, ម៉ាក HONDA WAVE S C110 ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1BO-8267) ។

បើតាមសមត្ថកិច្ចបានឱ្យដឹងថា!

នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើផ្នែកព្រហ្មទណ្ឌស្រុកកៀនស្វាយសហការជាមួយកម្លាំងប៉ុស្តិ៍ភូមិធំបានចេញល្បាតក្នុងភូមិឃុំខាងលើក៏បានឃើញអ្នកលេងល្បែងស៊ីសងខុសច្បាប់(ជល់មាន់)នៅដីចំការល្ហុងមួយកន្លែងភ្លាមនោះកម្លាំងយើងបានជិះម៉ូតូចូលទៅដោយសភាពផ្លូវចូលឆ្ងាយពេកធ្វើឲ្យអ្នកលេងល្បែងស៊ីសង(ជល់មាន់) មានចំនួនប្រហែល២០នាក់ រត់គេចខ្លួនបន្ទាប់មកកម្លាំងយើងបានដេញតាមរហូតឃាត់ខ្លួនបានអ្នកលេងល្បែងជល់មាន់បានម្នាក់ យកមកសាកសួរនៅចំពោះមុខនគរបាលជនសង្ស័យបានសារភាពថាខ្លួនបានជិះម៉ូតូចេញពីផ្ទះដើម្បីទៅមើលគេលេងល្បែងមាន់គោលបំណងចង់ទៅទិញមាន់ជល់ដែលស្លាប់នោះយកមកធ្វើម្ហូប ។

ក្រោយពីសាកសួររួចកម្លាំងជំនាញសុំគោលការណ៍មេឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាងបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។

Leave a Reply

Your email address will not be published. Required fields are marked *