សមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់ករណីសុំលុយម្តាយទិញស្រាផឹកខឹងមិនបានប្រើអំពើហិង្សាវាយម្តាយរងរបួស!

(ខេត្តកណ្តាល)

ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥

ស្ដីពីករណីហិង្សាដោយចេតនា

កើតហេតុៈថ្ងៃទី៣១ ខែមីនាឆ្នាំ២០២៥វេលាម៉ោង៣:៣០នាទីទាបភ្លឺ

ចំណុចកើតហេតុភូមិស្លាបតាអោនឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះ ១នាក់

ឈ្មោះអុក វណ្ណាភេទស្រី អាយុ៧៣ឆ្នាំជនជាតិខ្មែរមុខរបរនៅផ្ទះមានទីលំនៅភូមិស្លាបតាអោនឃុំគគីរស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនសង្ស័យ១នាក់

ឈ្មោះកុយចំណានហៅពៅ ភេទប្រុសអាយុ២៨ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតមានទីលំនៅភូមិស្លាបតាអោនឃុំគគីរស្រុកកៀនស្វាយខេត្តកណ្ដាល (ឃាត់ខ្លួន) ។

-ធ្លាប់ធ្វើកិច្ចសន្យានៅប៉ុស្តិ៍គគីរ ចំនួន២លើកករណី:ហិង្សាដោយចេតនា

-លទ្ធផលតេស្តរកសារធាតុញៀន(-)អវិជ្ជមាន

វត្ថុតាងចាប់យក:

១/ឆ្នាំងបាយអ៉ីណុកចំនួន១

២/កាំបិតតាំងតោផ្លែដែកដងឈើ ប្រវែង២៨cmចំនួន១។

សមត្ថកិច្ចបានឱ្យដឹងថា!

នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើមុនពេលកើតហេតុជនសង្ស័យ(ត្រូវជាកូន)ដើរមិនចូលផ្ទះចំនួនបីថ្ងៃមកហើយលុះមកដល់ថ្ងៃទី៣១/៣/២០២៥ ម៉ោង៣:៣០នាទីទាបភ្លឺ ជនរងគ្រោះកំពង់តែសម្រាកនៅក្នុងផ្ទះស្រាប់តែជនសង្ស័យបានដើរចូលមកក្នុងផ្ទះឃើញជនរងគ្រោះកំពង់តែសម្រាកនៅលើគ្រែក៏ស្រែកសុំប្រាក់ចំនួន៥ពាន់រៀលដើម្បីយកទៅទិញស្រាផឹកតែជនរងគ្រោះមិនមានប្រាក់ឲ្យទេហើយជនរងគ្រោះបាននិយាយប្រាប់ថា:កូនចូលដេកទៅយប់ហើយចំនែកជនសង្ស័យបាននិយាយតបវិញថា:អញមិនដេកទេភ្លាមនោះជនសង្ស័យបានយកកាំបិតតាំងតោនៅលើគ្រែមកកាន់នៅនឹងដៃតែមិនបានកាប់ទៅលើជនរងគ្រោះទេបន្ទាប់មកជនសង្ស័យបានទម្លាក់កាំបិតតាំងតោចុះរួចដើរទៅយកឆ្នាំងបាយអ៉ីណុកពីចង្រ្កានបាយ មកវាយជនរងគ្រោះចំក្បាលខាងស្តាំបណ្ដាលឲ្យរបួសស្នាមដេរ២ថ្នេរបន្ទាប់មកជនសង្ស័យបានបោកចានបាយចំនួន៤ចានបន្ថែមទៀតក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានចូលទៅសម្រាកចំនែកជនរងគ្រោះបានប្រជាពលរដ្ឋដែលនៅជិតខាងយកម៉ូតូដឹកទៅមណ្ឌលសុខភាពគគីរព្យាបាលរបួស ។

លុះដល់ថ្ងៃទី៣១/៣/២០២៥ ម៉ោង៧:០០នាទីជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍គគីរ ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាមកម្លាំងប៉ុស្តិ៍គគីរបានចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីសាកសួរនៅចំពោះមុខនគរបាលជនសង្ស័យបានសារភាពថា:ខ្លួនបានប្រើអំពើរហិង្សាទៅលើម្តាយរបស់ខ្លួនមែន មូលហេតុខ្លួនចង់បានប្រាក់ពីម្តាយយកទៅទិញស្រាផឹក ។

ក្រោយពីសាកសួររួចកម្លាំងជំនាញសុំគោលការណ៍មេឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាងបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីកសាងសំណុំរឿងតាមនីតិវិធី។

Leave a Reply

Your email address will not be published. Required fields are marked *