ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី០៦ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំចំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងរបាយការណ៍ ស្តីពីការបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារប្រចាំខែសីហា សម្រាប់ឆ្នាំ២០២៤ របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយមានការអញ្ជើញចូលរួមពី នាយករងមន្ទីរ នាយការិយាល័យ នាយរងការិយាល័យជាមន្ត្រីនគរបាលយុត្តិធ៌ម នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន៕