ចោរកាច់កម៉ូតូមួយគ្រឿងនៅចម្ងាយពីប៉ុស្តិរដ្ឋបាលផ្សារដេីមថ្កូវជាង​១០០ម៉ែត្រ​ ខណៈម្ចាស់ម៉ូតូស្នេីអោយសមត្ថកិច្ចជួយស្រាវជ្រាវបង្ក្រាប

ភ្នំពេញ៖ យុវជនជាអ្នកបម្រេីការងារនៅហាងកាហ្វេមួយកន្លែងបានចតម៉ូតូរបស់ខ្លួននៅមុខហាង​ ស្រាប់តែមានជនសង្ស័យមកធ្វេីសកម្មភាពលួចកាច់កម៉ូតូនោះយករត់គេចខ្លួនបាត់ស្រមោល​ ។ ទីតាំងកន្លែងកេីតហេតុស្ថិតនៅចំណុចហាងកាហ្វេជាប់វិទ្យាល័យ​ ប៊ុន​ រានីហ៊ុន​ សែន​ ផ្សារដេីមថ្លូវ​ ផ្ទះលេខ 198 ផ្លូវលេខ 163​ ភូមិ3 សង្កាត់ផ្សាដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ នាវេលាម៉ោង១២និង១០នាទីរសៀលថ្ងៃទី១​ ខែមេសា​ ឆ្នាំ២០២៥​ ។

គួរបញ្ជាក់ថាទីតាំងដែលជនសង្ស័យធ្វេីសកម្មភាពលួចកាច់កម៉ូតូរបស់ជនរងគ្រោះម៉ាក​សេ១២៥​ ពណ៌ខ្មៅ​ ពាក់ផ្លាកលេខ​ ភ្នំពេញ​ 1LB-1905 គឺនៅមិនឆ្ងាយពីស្នាក់ប៉ុស្តិ៍រដ្ឋបាលផ្សារដេីមថ្លូវនោះទេ​ ហេីយភ្លាមៗម្ចាស់ម៉ូតូក៏ដាក់ពាក្យបណ្តឹងនៅបុស្តិរដ្ឋបាលផ្សារដេីមថ្កូវផងដែរ​ ដូច្នេះសង្ឃឹមថាសមត្ថកិច្ចពាក់ព័ន្ធបេីកស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមនិតីវិធីច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *