ថ្ងៃទី១ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង២០និង០០នាទី កំលាំង អធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានល្បាតដល់ចំណុចផ្លូវលំខាងកេីតវត្តអង្គដុប ស្ថិតនៅភូមិក្រាំងក្រូច ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានឃេីញមុខសញ្ញាសង្ស័យចំនួន២នាក់:
១. ឈ្មោះ ឌុល រ៉ាន់ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិឃុំខាងលេី
២.ឈ្មោះ វៃ គីមហុង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិកណ្តក់ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ
👉ជាក់ស្តែងកំលាំងយេីងបានឃាត់និងត្រួតពិនិត្យ ឆែកឆេរលេីខ្លួនរកឃេីញៈ
-ម្សៅក្រាមពណ៍សសង្ស័យជាគ្រឿងញៀនចំនួន៥កញ្ចប់(១មធ្យម៤តូច)
-ទូរស័ព្ទដៃចំនួន០១គ្រឿង
-ម៉ូតូចំនួន១គ្រឿង ម៉ាកC125ពណ៍ខ្មៅ (គ្មានខោអាវ)ពាក់ស្លាកលេខ កំពង់ស្ពឺ 1U.9880
បច្ចុប្បន្នមុខសញ្ញាសង្ស័យរួមទាំងវត្ថុតាង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាត់ការតាមនិតិវិធីច្បាប់ ។
