នៅថ្ងៃទី២១.០៤.២០២៥ វេលាម៉ោង ០៧:០០នាទីព្រឹក កម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំទឹក​ល្អ​ក់ បានទទួលព័ត៌មានពីប្រជា​ពលរដ្ឋថា បានប្រទះឃើញសាកសពនៅលើផ្លូវរថភ្លើង

ពេលដែលគាត់ដើរលើផ្លូវដែកដើម្បីមកធ្វើការ។​ ក្រោយពីទ​ទួលបានព័ត៌មានភ្លាម កម្លាំ​ងប៉ុស្ដិ៍បានរាយការណ៍មកកម្លាំ​ងជំនាញចរាចរណ៍និងសណ្ដា​ប់ធ្នាប់ សហការជាមួយកម្លាំងជំនាញពិនិត្យវិភាគកន្លែងកើ​តហេតុ បានចុះមកដល់ទី​តាំ​ងកន្លែងកើតហេតុ ពិនិត្យឃើ​ញថាៈ
-នៅថ្ងៃទី២១.០៤.២០២៥ វេលាម៉ោងប្រហែល ០១ជាងយប់ លើដងផ្លូវផ្លូវដែកលេខ ២០៩+៦៨០ ស្ថិតក្នុងភូមិទួល ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
    មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង បង្កដោយអ្នកថ្មើរជើង ០១នាក់ មិនច្បាស់ទិសដៅ និងមិន​ទាន់ស្គាល់អត្តសញ្ញាណ ភេទ​ប្រុស (សតិមិនប្រក្រតី) ។
     លុះមកដល់ចំណុចខាងលើ  បានដេកលើផ្លូវដែក រួចមានរថភ្លើង០១ខ្សែរ មិនស្គាល់ម៉ាក ដែលមានទិសដៅពីខេត្តព្រះសីហនុឆ្ពោះទៅ ខេត្តកំពត និងអ្នកបើកបរមិន​ទាន់ស្គាល់អត្តសញ្ញាណ បានកិនអ្នកថ្មើរជើងកំពុងដេកលើផ្លូវដែកចំជើងខាងស្ដាំដាច់​ជើង​តែម្ដង ។
    ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្ដាលអោយអ្នកថ្មើរជើង (ស្លាប់នៅនឹងកន្លែងកើតហេតុ) ។
   បច្ចុប្បន្ន សាកសពត្រូវបានអាជ្ញាធរភូមិ-ឃុំបញ្ចុះក្បែរទី​តាំង​កន្លែងកើតហេតុ ដោយរង់ចាំសាច់ញាតិមកទទួល​យ​កទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថភ្លើងបានបន្ដដំ​ណើរទៅខេត្តកំពតបាត់ក្រោយពេលកើតហេតុ

Leave a Reply

Your email address will not be published. Required fields are marked *