អង្គស្នួល៖ បង្ក្រាបករណីជួ-ញដូ-រ និងប្រើប្រាស់សារធា-តុញៀ-ន ឃា-ត់បានជនសង្ស័យ ៦នាក់

ថ្ងៃទី ៧ មេសា ២០២៥ វេលាម៉ោង ២១និង២៥នាទី កម្លាំងប៉ុស្តិ៍នគរបាលដំណាក់អំពិល ស្រុកអង្គស្នួល បានធ្វើការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់សារធាតុញៀន (ម៉ាទឹកកក) នៅផ្ទះទុកចោលមួយ ក្នុងភូមិព្រៃសំរោង ឃុំដំណាក់អំពិល ខេត្តកណ្តាល។

ក្នុងលទ្ធផលប្រតិបត្តិការ បានឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ សុទ្ធសឹងជាប្រុស មានវ័យពី ១៨ ដល់ ៤២ ឆ្នាំ ដែលខ្លះធ្លាប់ជាប់ពន្ធនាគារករណីថ្នាំញៀនមុននេះ។ កម្លាំងបានដកហូតវត្ថុតាងរួមមានម៉ាទឹកកក ៤កញ្ចប់តូច ទូរស័ព្ទ ១គ្រឿង ដាវ ២ដើម និងឧបករណ៍ប្រើប្រាស់សារធាតុញៀនជាច្រើន។

ជនសង្ស័យទាំងនេះបានសារភាពថាបានទិញនិងប្រើប្រាស់សារធាតុញៀនជារៀងរាល់ថ្ងៃ ហើយមួយចំនួនបានរំលែកលក់ឲ្យអ្នកដទៃផងដែរ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់។

Leave a Reply

Your email address will not be published. Required fields are marked *