តាំងខ្លួនជាសមត្ថកិច្ចផ្នែកពន្លត់អគ្គិភ័យ​ ចូលផឹកស៊ីក្នុងហាងមួយ ក្នុងសង្កាត់កំបូល​ មិនបានគិតលុយឱ្យគេហេីយ យកទាំងទូរស័ព្ទម្ចាស់ហាងគេចខ្លួនបាត់ទៀត​ ពេលនេះត្រូវនគរបាលខណ្ឌកំបូល​ ឃាត់ខ្លួនបានហេីយ​

រាជធានីភ្នំពេញ​ ៖ មានបុរសម្នាក់បានតាំងខ្លួនជាកងកម្លាំងសមត្ថកិច្ចនគរបាល ផ្នែកពន្លត់អគ្គិភ័យ​ បានចូលផឹកស៊ីក្នុងហាងមិនស្គាល់ឈ្មោះ​ ក្នុងសង្កាត់កំបូល​ ខណ្ឌកំបូល ហេីយមិនបានគិតលុយឱ្យគេហេីយថែមទាំងយកទូរស័ព្ទម្ចាស់ហាងទៅបាត់ កាលពីយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥នេះ​ យោងតាមផេក​ឈ្មោះ ការិយាល័យ​នគរបាល​បង្ការ​ពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានបញ្ជាក់ថា​ បុគ្គលខាងលេីនេះ​ មិនមែនជាកងកម្លាំង ឬមន្ត្រី​ របស់ការិយាល័យបង្ការពន្លត់អគ្គិភ័យនោះទេ ។

ករណីនេះ​ នៅយប់ថ្ងៃទី២១​ ខែមេសា​ ឆ្នាំ២០២៥នេះ​ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌកំបូល​ ដឹកនាំដោយអធិការរងមិនស្គាល់ឈ្មោះ​ បានធ្វេីការស្រាវជ្រាវ ស្វែងរកបុគ្គលខាងលេី​ រហូតដល់ក្នុងឃុំព្រែកគយ​ ស្រុកស្អាង​ ខេត្តកណ្ដាល​ ដោយបាន​សហការជាមួយ​ កម្លាំងប៉ុស្តិ៍នគរបាល​ព្រែកគយ ឃាត់ខ្លួន​យកមកសួរនាំនៅស្នាក់ការប៉ុស្តិ៍ ហេីយក៏មាន​អ្នកសារព័ត៍មាន​ តាមទៅ​សម្ភាសន៍​សួរនាំ​នៅមុខនោះ​ផងដែរ​ ។

បច្ចុប្បន្ន​ជនសង្ស័យត្រូវបាន​ នគរបាលខណ្ឌកំបូល​ នាំយកទៅសាកសួរ​ និង​កសាងសុំណំរឿង​បន្តតាម​នីតិវិធី​ ៕

Leave a Reply

Your email address will not be published. Required fields are marked *