ខេត្តបាត់ដំបង! ព្រោះតែជីវភាពគ្រួសារ បុរសម្នាក់បានទៅកាប់ដើមសម្រងដើម្បីយកផ្លែលក់តែជាអកុសលត្រូវបានដួលរលំសង្កត់ស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង០៩និង០០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅចំណុចភ្នំអាង៉ែត ជិតប៉ុស្តិ៍ការពារបរថ្មី (ច្រក៤០០) ស្ថិតក្នុងភូមិស្រែអណ្ដូង ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។
ជនរងគ្រោះដែលត្រូវដើមសម្រងរំលំកិនស្លាប់មានឈ្មោះ រ៉េម រិន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិដូនត្រិត ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ហើយបន្ទាប់ពីកើតហេតុ សាច់ញាតិនិងកម្លាំងប៉ុស្តិ៍បរថ្មី ព្រមទាំងអង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣ បានលើកសាកសពដាក់លើអង្រឹងសែងមកដាក់គោយន្តដើម្បីដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។




