ភ្នំពេញ-បុរសដែលជាជាងកាត់សក់ម្នាក់បានដេកស្លាប់នៅក្នុងហាងកាត់សក់មួយកន្លែងបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង៣០នាទី ព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤. ស្ថិតនៅហាងកាត់សក់មួយកន្លែង. នៅផ្លូវ៨៦K. ភូមិព្រៃទាទី១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
សពបុរសដែលបានដេកស្លាប់ខាងលើនេះ. មានឈ្មោះ: នៅ សំណាង អាយុ៤២ឆ្នាំ មុខរបរជាងកាត់សក់ ស្នាក់នៅបន្ទប់ជួល កន្លែងកើតហេតុខាងលើ មានស្រុកកំណើត នៅឯខេត្តកំពង់ចាម។
តាមការបញ្ជាក់ពីបុរសដែលជា ម្ចាស់បន្ទប់ខាងលើបានឲ្យដឹងថា. បុរសដែលជាជាងកាត់សក់ខាងលើនេះ បានមកជួលបន្ទប់របស់គាត់មកស្នាក់នៅនិងបើកហាងកាត់សក់នៅទីនេះអស់រយះពេល៤ខែមកហើយ. ហើយគាត់គ្មានប្រពន្ធនិងកូននោះទេ មួយរយះពេលចុងក្រោយនេះរូបគាត់បានធ្លាក់ខ្លួនឈឺ ដោយពុំសូវបានបើកហាងកាត់សក់ឲ្យម៉ូយនោះទេរវល់ទៅសំរាកនៅឯមន្ទីរពេទ្យ ខណៈពេលគ្រូពេទ្យបានព្យាបាលជំងឺសួតរបស់គាត់បានជាសះស្បើយហើយ និងមានសុខភាពល្អប្រសើឡើងវិញ ហើយគ្រូពេទ្យបានផ្តាំប្រាប់ថា កុំឲ្យផឹកស្រាឬស្រាបៀ ប្រយ័ត្នលាប់ ហើយនៅថ្ងៃអាទិត្យមុននេះមិត្តភ័ក្ររបស់គាត់បានហៅទៅជួបជុំគ្នាផឹកស៊ី ស្រាប់តែគាត់ផឹកស្រាបៀអស់២កំប៉ុង. ក៏បានរើជំងឺសួតឡើងវិញ បណ្តាលឲ្យគាត់ធ្លាក់ខ្លួនឈឺម្តងទៀត. គាត់ក៏បានទៅសំរាកនៅមន្ទីរបានរយះពេល៣ថ្ងៃ ក៏ជិះកង់ត្រលប់មកសំរាកនៅហាងកាត់សក់របស់គាត់វិញកាលពីល្ងាច ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ហើយក៏បានដេកថ្ងូឮដល់អ្នកជិតខាង លុះព្រឹកឡើងម្ចាស់ផ្ទះជួល បានគោះទ្វារស្រែកហៅជាច្រើនដង មិនឮឆ្លើយ ក៏មានការសង្ស័យ នាំគ្នាគាស់ទ្វារចូលទៅមើលហើយយកដៃស្ទាបដង្ហើមទើបដឹងថា បុរសដែលជាជាងកាត់សក់ខាងលើស្លាប់បាត់ទៅហើយ ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗ ក្រោយពេលសមត្ថកិច្ចទទួលបានព័ត៍មានខាងលើនេះភ្លាម កម្លាំងនគរបាលប៉ុស្តិរដ្ឋបាលសង្កាត់ចោមចៅ៣ បានចុះមកធ្វើការហ៊ុព័ទ្ធនិងរាការណ៍បន្តទៅកាន់កម្លាំងជំនាញនគរបាលខណ្ឌពោធិសែនជ័យនិងកម្លាំងជំនាញការិយាល័យកោសល្យវិច័យនិងបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកពិនិត្យទៅលើសព ដោយសមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យដឹងថា សពបុរសខាងលើនេះពិតជាស្លាប់ដោយជំងឺ និងគាំងបេះដូងពិតប្រាកដមែន ហើយសពសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕