បន្ទប់ជួលមួយកន្លែង ស្ថិតនៅច្រកចូលកាកបាទក្រហមកម្ពុជា ត្រូវបានអគ្គិភ័យឆាបឆេះ ខណៈពេលដែលម្ចាស់កម្ដៅសម្លរទុកចោល ហើយចេញទៅរត់ម៉ូតូកង់បី និងទៅធ្វើការ

ភ្នំពេញ ៖  ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពី ថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០២៤ ស្ថិតនៅចំណុចផ្លូវចូលស្នាក់ការកាកបាទក្រហមកម្ពុជា ផ្ទះលេខ២B ផ្លូវលេខ២៧១ ក្រុមទី២៩ ភូមិទី១១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ បន្ទប់ជួលមួយកន្លែង ស្ថិតនៅច្រកចូលកាកបាទក្រហមកម្ពុជា ត្រូវបានអគ្គិភ័យឆាបឆេះ ខណៈពេលដែលម្ចាស់កម្ដៅសម្លរទុកចោល ហើយចេញទៅរត់ម៉ូតូកង់បី និងទៅធ្វើការ ។
ម្ចាសបន្ទប់ដែលត្រូវភ្លើងឆេះឈ្មោះ ពេជ្រ វុទ្ធី អាយុ៣១ឆ្នាំ មុខរបរជាអ្នករត់កង់បី ។ តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ ម្ចាស់បានបិទទ្វារផ្ទះទៅរត់ម៉ូតូកង់បី និងទៅធ្វើការ ។ ខណៈពេលនោះ ភ្លើងបានឆាបឆេះផ្សែងហុយចេញពីក្នុងផ្ទះបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងរថយន្តពន្លត់អគ្គិភ័យមួយគ្រឿងទៅអន្តរាគមន៍បាញ់ពន្លត់ ហើយភ្លើងបានរត់ទៅវិញពុំបណ្ដាលឱ្យឆេះរាលដាលទៅបន្ទប់ជួលផ្សេងៗឡើយ ។

អគ្គិភ័យនេះបណ្ដាមកពី កម្ដៅសម្លរស្ងោរស្ពៃទុកចោលហើយក្លាយជាអគ្គិភ័យឆាបឆេះ បង្កឲ្យរងការខូចខាតសម្ភាររួមមាន៖ ឡេបថប០១គ្រឿង,ខោអាវ ,ពូក, ចានឆ្នាំងមួយចំនួន។តែប៉ុណ្ណោះ៕

Leave a Reply

Your email address will not be published. Required fields are marked *