ក្រុមចម្រុះរបស់ប្រធានាធិបតីស្រីលង្កា ឈ្នះសំឡេងភាគច្រើនក្នុងការបោះឆ្នោតសភា

(កូឡុំបូ)៖ ក្រុមបក្សចម្រុះឆ្វេងនិយV ដែលដឹកនាំដោយគណបក្សរបស់ប្រធានាធិបតីស្រីលង្កា លោក Anura Kumara Dissanayake ទទួលបានជ័យជម្នះយ៉ាងគគ្រឹកគគ្រេង ក្នុងការបោះឆ្នោតសភាដោយទទួលបានអាសនៈគ្រប់គ្រាន់ ដើម្បីអនុវត្តផែនការកាត់បន្ថយភាពក្រីក្រ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ នៅក្នុងប្រទេសកោះដែលកំពុងងើបឡើងវិញពីវិបត្តិហិរញ្ញវត្ថុមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៥…

Prediction: ប៉ារ៉ាហ្គាយអាចសងសឹកអាហ្សង់ទីនវិញបានដែរទេ?

ការប្រកួតបាល់ទាត់ជម្រុះ World អាមេរិកខាងត្បូង CONMEBOL និងបន្តដឹកនាំការប្រកួតវគ្គជម្រុះ World Cup អាហ្សង់ទីនធ្វើដំណើរទដើម្បីប្រឈមមុខនឹងក្រុមប៉ារ៉ាហ្គាយដ៏លំបាកនៅព្រឹកថ្ងៃសុក្រស្អែកនេះវេលាម៉ោង ៦និង ៣០នាទីព្រឹកនេះ។ក្រុមរបស់លោក Lionel Scaloni កំពុងស្ថិតក្នុងដំណាក់កាលជម្រុះសម្រាប់វគ្គផ្តាច់ព្រ័ត្រនៅឆ្នាំ២០២៦ដែលពួកគេនឹងការពារជើងឯក ២០២២ World Cup…

យប់មិញគិតត្រឹមរយៈពេល ៣០ នាទី មានក្មេងទំនើងដេញវៃគ្នា ពីរករណីនៅក្បែរស្ពានអាកាសផ្សារហុយ ក្នុងភូមិសាស្ត្រ ខណ្ឌសែនសុខ

ភ្នំពេញ : (ករណីទី ១) នៅវេលាម៉ោង១និង៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែវិច្ឆិកាឆ្នាំ ២០២៤ មានយុវជន៧នាក់ជិះបីគ្រឿងចេញពីដើរលេង ត្រឡប់មកកន្លែងស្នាក់វិញ ត្រូវបានក្មេងទំនើងមួយក្រុមជាច្រើនម៉ូតូជិះដេញវៃនឹងធាក់ទៅលើយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងបណ្ដាលឲ្យដួលទៅនៅលើចិញ្ចើមផ្លូវរងការខូចខាត ហើយថែមទាំងចាក់សោរកម៉ូតូជនរងគ្រោះ រួចយកសោរទៅបាត់ទៀតស្ថិតនៅតាមបណ្ដោយផ្លូវហា ណូយ ខាងជើងស្ពានអាកាសផ្សារដីហុយ ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា…

បុរសម្នាក់ត្រូវជនមិនស្គាល់ កាប់សម្លាប់នៅលើទូកស្មាច់ខណៈពេលទៅរើសខ្យង នៅតំបន់ព្រៃរនាម

ខេត្តបាត់ដំបង៖បុរសម្នាក់ត្រូវជនមិនស្គាល់ កាប់សម្លាប់ នៅលើទូកស្មាច់ខណៈពេលទៅរើសខ្យង នៅតំបន់ព្រៃរនាមទន្លេសាប។ សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះមុំ អេង ភេទប្រុសអាយុ៥១ឆ្នាំ រស់នៅភូមិថ្មី ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ សមត្ថកិច្ចបញ្ជាក់ថាករណី ឃាតកម្មខាងលើនេះកើតហេតុនៅចន្លោះម៉ោង០០ទៅមោ៉ង១រំលងអាធ្រាត ឈានចូលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤…

ជនសង្ស័យមួយក្រុមជិះម៉ូតូដេញឆក់ខ្សែក មាសជាង១តម្លឹងពីស្ត្រីម្នាក់ទាំងកណ្តាលថ្ងៃចែសបានសម្រេច នៅខណ្ឌមានជ័យ

ភ្នំពេញ – ស្ត្រីម្នាក់ត្រួវបានជនសង្ស័យមួយក្រុមបានជិះម៉ូតូដេញស្ទាក់ឆក់យកខ្សែ ក មាសជាងមួយតម្លឹងបានសម្រេចហើយនាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព កាលពីវេលាម៉ោង១២និង០០នាទីរសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវឌួង ងៀប. សង្កាត់ស្ទឹងមានជ័យទី៣. ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនរងដែលត្រូវបានចោរឆក់ខ្សែ ក ខាងលើនេះមានឈ្មោះ…

វិភាគអន្តរជាតិ៖ អ្វីទៅជាបញ្ហាធំរបស់លោក ត្រាំ ជាមួយចិន?

(វ៉ាស៊ីនតោន)៖ ក្រុមអ្នកវិភាគជាច្រើនរំពឹងថាបញ្ហាធំរវាងចិន និងសហរដ្ឋអាមេរិក នៅក្រោមការដឹកនាំសាជាថ្មីរបស់លោក ដូណាល់ ត្រាំ នោះគឺសង្គ្រាមពាណិជ្ជកម្ម។ លោកប្រធានាធិបតីជាប់ឆ្នោតរូបនេះបានសន្យាថានឹងហូតពន្ធ ៦០ភាគរយ ឬអាចខ្ពស់ជាងនេះលើមុខទំនិញទាំងអស់ដែលនាំចូលពីចិន ខណៈក្រុមសមាជិកព្រឹទ្ធសភាជាន់ខ្ពស់នៃគណបក្សសាធារណរដ្ឋចង់ឱ្យលុបចោលឋានៈរបស់ចិនក្នុងនាមជាប្រទេសទទួលបាន ការអនុគ្រោះពាណិជ្ជកម្ម។ សង្រ្គាមពាណិជ្ជកម្មក្នុងទ្រង់ទ្រាយបែបនេះ ច្បាស់ណាស់នឹងធ្វើឱ្យចិនរងរបួស ហើយម្យ៉ាងក្នុងពេលសេដ្ឋកិច្ចរបស់ខ្លួនកំពុងមានបញ្ហាស្រាប់ផងនោះ ការមិនអាចចូលទៅកាន់ទីផ្សារអាមេរិក…

អ៊ីរ៉ង់សាងសង់ផ្លូវរូងក្រោមដីការពារ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល

(តេអេរ៉ង់)៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់បានរាយការណ៍នៅថ្ងៃអង្គារសប្តាហ៍នេះថា អ៊ីរ៉ង់កំពុងសាងសង់ «ផ្លូវរូងក្រោមដីការពារ» នៅក្នុងរដ្ឋធានីតេអេរ៉ង់ បន្ទាប់ពីការវាយប្រហារដោយអ៊ីស្រាអែលលើគោលដៅយោធា ក្នុងប្រទេសអ៊ីរ៉ង់កាលពីខែមុន។ផ្លូវរូងក្រោមដីនេះ នឹងតភ្ជាប់ស្ថានីយរថភ្លើងក្រោមដីទៅកាន់មន្ទីរពេទ្យ Imam Khomeini ដើម្បីជួយសម្រួលដល់ការធ្វើដំណើរនិងការជម្លៀសអ្នកជំងឺ ក្នុងករណីមានអាសន្ន។ មន្ត្រីក្រុងតេអេរ៉ង់បានប្រកាសថា ទីក្រុងនេះកំពុងសាងសង់ផ្លូវរូងក្រោមដីមួយ…

អត្ថបទនេះបង្រៀនយើង✍️👇

🎙️🗣️José Mourinho​ ៖ Ibrahimović បានចូលមកក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ ហើយនិយាយមកខ្ញុំថា :ខ្ញុំចង់ចាកចេញពីInter Milan ព្រោះខ្ញុំចង់ឈ្នះ Champions League😮។ពេលនោះ ជំនួយការរបស់ខ្ញុំក៌នៅក្បែរគាត់ ខណៈដែលពួកគេគិតថាកំលុងពេលនេះក្លឹបមិនអាចឈ្នះពាន UCL ដោយគ្មានរូបគេជួយជ្រោមជ្រែង ស្របពេលជាក់ស្តែងមិត្តរួមក្រុមក៏មិនចង់បាត់បង់គាត់ផងដែរ។…

លោកឧកញ្ញ៉ា ស្រី ចន្ធូ និងលោកជំទាវ បានឧបត្ថម្ភ អាវចំនួន ៣០០ និងមួក ៣០០ទៅកាន់ទូក «ង» ដែលមានឈ្មោះ សិរីរតនា មហានាគ  ស្ថិតនៅក្នុងវត្តដីឥដ្ឋ

នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧកញ្ញ៉ា ស្រី ចន្ធូ ជាអ្នកស្ថាបនិត្យ កសិដ្ឋានi7 Ranch Cambodia ដែលជាកសិដ្ឋានធំជាងគេនៅក្នុងប្រទេសកម្ពុជាបានចាប់អ្នកតំណាងរបស់លោកគឺលោកស្រី ហេង ស្រីនាត និងក្រុមការងារ ចុះជួបសំណេះសំណាលលើកទឹកចិត្ដដល់ ក្រុមកីឡាករទូក«ង»…