អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧១ នៃទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៤)

ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃសៅរ៍ ៩កើត ខែកត្តិក ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានដឹកនាំ…

នៅព្រឹកថ្ងៃសៅរ៍ ៩កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំលោកស្នងការរងចូលរួមមិទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៤ នៅសាលាខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល…

បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តHILUX REVOមួយគ្រឿងពាក់ស្លាកលេខខេមរភូមិន្ទ បុកគេមួយកន្លែងមិនឈប់ដោះស្រាយ ព្យាយាមបើករត់គេចវេសមិនទទួលខុសត្រូវ ទៅបុកគេមួយកន្លែងទៀតនៅតែព្យាយាមបើករត់ ត្រូវបានសមត្ថកិច្ចដេញតាមឃាត់បានយកមកប៉ុស្តិ៍

ភ្នំពេញ: បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្ត TOYOTA HILUX RFVOមួយគ្រឿងពាក់ស្លាកលេខខេមរភូមិន្ទ 09-2-3221 បុករថយន្ត Range Roverមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BZ-3783 នៅត្រង់ចំណុចស្តុប 92 តាមបណ្ដោយផ្លូវហា ណូយបណ្ដាលឲ្យរថយន្ត Range ,Roveដាច់កង់មុខម្ខាងហើយរេចង្កូតឡើងលើចឹញ្ខើមផ្លូវងការខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្ករព្យាយាមបើករត់…

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល តែងតាំងឯកអគ្គរដ្ឋទូតថ្មីប្រចាំសហរដ្ឋអាមេរិក

(តេលអាវ៊ីវ)៖ លោក Benjamin Netanyahu នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បានតែងតាំងលោក Yechiel Leiter ជាឯកអគ្គរដ្ឋទូតអ៊ីស្រាអែលថ្មី ប្រចាំសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ…

ករណីចោរកម្ម(លួចកង់គោយន្ត)

កាលពីថ្ងៃទី០៧ ខែវិច្ឆិកា​ ឆ្នាំ២០២៤​ វេលាម៉ោង០៨និង១៥នាទី​ព្រឹក​ ប៉ុស្តិ៍នគរបាលរដ្ឋបាលមានជ័យបានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋរស់នៅភូមិ​ព្រៃជង្រុក​ ឃុំ​មានជ័យ​ ស្រុកសាមគ្គីមុនីជ័យ​ ខេត្តកំពង់ស្ពឺ​ បានប្តឹងទៅលេីជនសង្ស័យឈ្មោះ​ ខន​ មករា​ ភេទប្រុស​ អាយុ២០ឆ្នាំ​ រស់នៅភូមិឃុំខាងលេី​ បានលួចយកកង់គោយន្តរបស់ជនរងគ្រោះកាលពីព្រឹកថ្ងៃទី០៧​ ខែវិច្ឆិកា​…

សមត្ថកិច្ចខណ្ឌឫស្សីកែវ ឃាត់ខ្លួនក្រុម ចោរឆក់កាបូបលុយ ២នាក់ ប្រគល់អោយនគរបាលខណ្ឌសែនសុខ

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ដែលជាក្រុម ចោរឆក់កាបូបលុយ ត្រូវបានកំលាំងល្បាត ខណ្ឌឫស្សីកែវ ឃាត់ខ្លួនបាននៅចំណុចភូមិគង្គារផុស សង្កាត់ទួលសង្កែទី២​ ខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤​ ក្រោយពួកគេ ឆក់កាបូបពីជនរងគ្រោះ…

ក្រុមអ្នកដឹកជញ្ជូនឥវ៉ាន់ ៤នាក់ សង្ស័យខ្វះចំណូល ស្ពាយដាវ២ដើម ទៅកាប់ប្លន់ម៉ូតូ បណ្តាលអោយយុវជន ២នាក់រងរបួសធ្ងន់ ដេរជាច្រើនថ្នេរ

ភ្នំពេញ ៖ យុវជន២នាក់ បានទទួលរងរបួសធ្ងន់ ដេរជាច្រើនថ្នេរ ក្រោយត្រូវ ក្រុមជនសង្ស័យចំនួន៤នាក់ ដែលជាអ្នកដឹកជញ្ជូនឥវ៉ាន់ កាប់ប្លន់យកម៉ូតូ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញក្រោមការបញ្ជាពីលោកស្នងការរង  ប៊ុន សត្យាឃាត់ជនសង្ស័យចំនួន០៤នាក់…

ចិនព្រមានថា គ្មានអ្នកឈ្នះក្នុងសង្គ្រាមពាណិជ្ជកម្មឡើយក្នុងសារដំបូងក្រោយលោក Trump ជាប់ឆ្នោតឡើងវិញ

ចិនបានព្រមានកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថានឹងមិនមាន “អ្នកឈ្នះនៅក្នុងសង្គ្រាមពាណិជ្ជកម្ម”ឡើយ បន្ទាប់ពីការជាប់ឆ្នោតឡើងវិញរបស់អតីតប្រធានាធិបតីអាមេរិកលោក Donald Trump ដែលបានសន្យាការបញ្ឆេះសង្រ្គាមដំឡើងពន្ធថ្មីដ៏ធំលើការនាំចូលរបស់ចិន។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ម៉ៅនីង (Mao Ning)បាននិយាយថា ជាគោលការណ៍ ខ្ញុំសូមបញ្ជាក់ម្តងទៀតថា នឹងមិនមានអ្នកឈ្នះនៅក្នុងសង្គ្រាមពាណិជ្ជកម្ម ដែលមិនអំណោយផលដល់ពិភពលោកនោះឡើយ ។ ក្នុងអំឡុងយុទ្ធនាការបោះឆ្នោត…

វិភាគអន្តរជាតិ៖ តើពិរុទ្ធភាពរបស់លោក ត្រាំ នឹងទៅជាយ៉ាងណា ក្រោយជាប់ឆ្នោតជាប្រធានាធិប

(វ៉ាស៊ីនតោន)៖ ជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤ មិនត្រឹមតែផ្ដល់ឱ្យលោក ដូណាល់ ត្រាំ នូវកៅអីសេតវិមានប៉ុណ្ណោះទេ។ អាណត្តិទី២ ក៏នឹងផ្ដល់ផងដែរនូវអំណាច យ៉ាងធំធេងដល់លោក ដូណាល់ ត្រាំ ដើម្បីរារាំង ឬផាត់ចោលសំណុំរឿងបទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងរមួយចំនួនដែលលោកកំពុងប្រឈម ក្នុងនោះរួមមានបទចោទប្រកាន់សហព័ន្ធចំនួន២ ដែលចោទ រូបលោកថាបានគ្រប់គ្រងឯកសារសម្ងាត់ជាតិដោយខុសច្បាប់…