ចិនព្រមានថា គ្មានអ្នកឈ្នះក្នុងសង្គ្រាមពាណិជ្ជកម្មឡើយក្នុងសារដំបូងក្រោយលោក Trump ជាប់ឆ្នោតឡើងវិញ

ចិនបានព្រមានកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថានឹងមិនមាន “អ្នកឈ្នះនៅក្នុងសង្គ្រាមពាណិជ្ជកម្ម”ឡើយ បន្ទាប់ពីការជាប់ឆ្នោតឡើងវិញរបស់អតីតប្រធានាធិបតីអាមេរិកលោក Donald Trump ដែលបានសន្យាការបញ្ឆេះសង្រ្គាមដំឡើងពន្ធថ្មីដ៏ធំលើការនាំចូលរបស់ចិន។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ម៉ៅនីង (Mao Ning)បាននិយាយថា ជាគោលការណ៍ ខ្ញុំសូមបញ្ជាក់ម្តងទៀតថា នឹងមិនមានអ្នកឈ្នះនៅក្នុងសង្គ្រាមពាណិជ្ជកម្ម ដែលមិនអំណោយផលដល់ពិភពលោកនោះឡើយ ។ ក្នុងអំឡុងយុទ្ធនាការបោះឆ្នោត…

វិភាគអន្តរជាតិ៖ តើពិរុទ្ធភាពរបស់លោក ត្រាំ នឹងទៅជាយ៉ាងណា ក្រោយជាប់ឆ្នោតជាប្រធានាធិប

(វ៉ាស៊ីនតោន)៖ ជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤ មិនត្រឹមតែផ្ដល់ឱ្យលោក ដូណាល់ ត្រាំ នូវកៅអីសេតវិមានប៉ុណ្ណោះទេ។ អាណត្តិទី២ ក៏នឹងផ្ដល់ផងដែរនូវអំណាច យ៉ាងធំធេងដល់លោក ដូណាល់ ត្រាំ ដើម្បីរារាំង ឬផាត់ចោលសំណុំរឿងបទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងរមួយចំនួនដែលលោកកំពុងប្រឈម ក្នុងនោះរួមមានបទចោទប្រកាន់សហព័ន្ធចំនួន២ ដែលចោទ រូបលោកថាបានគ្រប់គ្រងឯកសារសម្ងាត់ជាតិដោយខុសច្បាប់…

ពន្ធគយរបស់លោក ត្រាំ ដែលដកហូតលើទំនិញនាំចូលពីប្រទេសចិននឹងប៉ះពាល់ដល់អូស្ត្រាលី

(កង់បេរ៉ា)៖ មន្ត្រីជាន់ខ្ពស់ធនាគារកណ្តាលអូស្រ្តាលីបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ពន្ធគយដ៏ធំរបស់សហរដ្ឋអាមេរិកលើប្រទេសចិនអាចនឹងមាន «ផលប៉ះពាល់» លើប្រទេសអូស្ត្រាលី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោក Christopher Kent ជំនួយការទេសាភិបាលធនាគារកណ្តាលអូស្រ្តាលី ខណៈថ្លែងទៅកាន់ក្រុមសមាជិកសភានៅទីក្រុងកង់បេរ៉ាថា៖ «ទាក់ទងនឹងពន្ធគយ យើងគ្រាន់តែមិនដឹងថាតើវាមានទំហំធំប៉ុណ្ណា ហើយនឹងត្រូវបានអនុវត្តចំពោះប្រទេសណាប៉ុណ្ណោះ»។…

លោក ដូណាល់ ត្រាំ ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក

វ៉ាស៊ីនតោន ៖ នៅទីបំផុតលោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ គឺជាអ្នកឈ្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤នេះ ដោយទទួលបាន សំឡេងអង្គបោះឆ្នោតច្រើនជាងលោក លោកស្រី កាម៉ាឡា ហារីស។ លោក ដូណាល់ ត្រាំ​ អាយុ៧៨ឆ្នាំ…

ក្រុមប្រទេស G7 និងសម្ព័ន្ធមិត្តព្រមានរុស្ស៊ី ជ៉ំវិញការប្រើប្រាស់ទាហានកូរ៉េខាងជើងនៅអ៊ុយក្រែន

(រ៉ូម)៖ រដ្ឋមន្ត្រីការបរទេសមកពីក្រុមប្រទេស G7 និងសម្ព័ន្ធមិត្តសំខាន់ៗចំនួនបីបាននិយាយនៅថ្ងៃអង្គារថា ពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការដាក់ពង្រាយកងទ័ពកូរ៉េខាងជើងទៅកាន់ប្រទេសរុស្ស៊ី និងលទ្ធភាពដែលពួកគេអាចត្រូវបានប្រើប្រាស់ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។G7 និងសម្ព័ន្ធមិត្ត បានចេញសេចក្តីថ្លែងការណ៍មួយ ដោយសម្តែងការព្រួយបារម្ភថា…

WHO នឹងជម្លៀសអ្នកជំងឺជាង ១០០នាក់ ចេញពីតំបន់ហ្គាហ្សា

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសនៅថ្ងៃអង្គារសប្តាហ៍នេះថា ខ្លួននឹងជម្លៀសអ្នកជំងឺជាង ១០០នាក់ រួមទាំងកុមារ ចេញពីតំបន់ហ្គាហ្សានៅថ្ងៃពុធសប្តាហ៍នេះ។ វាគឺជាការជម្លៀសអ្នកជំងឺដ៏កម្រមួយ អំឡុងពេលសង្រ្គាមរវាងអ៊ីស្រាអែល និងហាម៉ាស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៥…

យុទ្ធនាការឃោសនាបោះឆ្នោតអាមេរិក កំពុងឈានដល់ទីបញ្ចប់ ខណៈការស្ទង់មតិបង្ហាញថា គូរប្រជែងទាំងពីរនៅតែមានភាពប្រកៀកប្រកិតគ្នាដែលពិបាកនឹងទស្សន៍ទាយលទ្ធផល

(វ៉ាស៊ីនតោន)៖ ការបោះឆ្នោតប្រធានាធិបតីអាមេរិក ឆ្នាំ២០២៤ ដែលពោរពេញដោយភាពចម្រូងចម្រាស និងមិនធ្លាប់មានពីមុនមក កំពុងឈានចូលមកដល់ទីបញ្ចប់ហើយ។ នៅថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោត ថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកា លោក Donald Trump និងលោកស្រី Kamala Harris…

អ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ នៅអេស្ប៉ាញ កើនដល់១៥៨នាក់

(ម៉ាឌ្រីដ)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសអេស្ប៉ាញ បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលាថា ចំនួនអ្នកស្លាប់ក្នុងគ្រោះទឹកជំនន់បានកើនដល់ ១៥៨នាក់ ខណៈក្រុមអ្នកជួយសង្រ្គោះ កំពុងបន្តប្រតិបត្តិការរបស់ពួកគេតាមស្វែងរកអ្នកបាត់ខ្លួន នៅក្នុងគ្រោះមហន្តរាយដែលអាចចាត់ទុកថាបង្កឱ្យមានមនុស្សស្លាប់ច្រើនបំផុត ក្នុងប្រវត្តិសាស្រ្តនៃប្រទេសអេស្ប៉ាញ បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងខ្លាំង វាយលុកតំបន់ភាគខាងកើតទីក្រុង Valencia។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។នៅក្នុងសនិ្នសីទសារព័ត៌មាន…

អង្គការ IOM៖ មនុស្សជាង ១៤លាននាក់នៅស៊ូដង់ បានភៀសខ្លួនដោយសារសង្រ្គាម

ប្រធានអង្គការទេសន្តរប្រវេសន៍អន្តរជាតិ IOM បាននិយាយកាលពីថ្ងៃអង្គារ (២៩ តុលា) ថា មនុស្សជាង ១៤លាននាក់ បានរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេនៅក្នុងប្រទេសស៊ូដង់ ទាំងក្នុងប្រទេស ឬនៅតាមព្រំដែន ជាមួយនឹងមនុស្សប្រហែល ២០០.០០០នាក់ បានភៀសខ្លួនចាប់តាំងពីខែមុនមក ដោយសារសង្រ្គាមដ៏អូសបន្លាយ។ អគ្គនាយក…