(តៃប៉ិ តៃវ៉ាន់)៖ ចិន កាលពីថ្ងៃពុធ ទី២៥ ខែកញ្ញា បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM មួយគ្រាប់ចូលក្នុងមហាសមុទ្រប៉ាស៊ីហ្វិក នៅចំពោះមុខភាពតានតឹងក្នុង តំបន់ជាទីដែលប្រទេសជាច្រើនកំពុងមានជម្លោះទឹកដី ហើយទាំងប៉េកាំង និងវ៉ាស៊ីនតោនកំពុងប្រជែងដណ្ដើមឥទ្ធិពលគ្នា។ តាមសេចក្ដីថ្លែងការណ៍មួយរបស់ក្រសួងការពារជាតិចិន ការធ្វើតេស្តមីស៊ីលនេះជាផ្នែកមួយនៃការហ្វឹកហ្វឺនតាមទម្លាប់ជាធម្មតារបស់កងកម្លាំងរ៉ុក្កែត នៃកងទ័ពរំដោះប្រជាជនចិន…
Category: ព័ត៌មានអន្តរជាតិ
លោក ដូណាល់ ត្រាំ ចេញមុខបញ្ជាក់ដោយផ្ទាល់ថានឹងជួបជាមួយលោក ហ្សេលេនស្គី នៅថ្ងៃសុក្រសប្ដាហ៍នេះ
(ញូវយ៉ក) ៖ លោក ដូណាល់ ត្រាំ បាននិយាយថាលោកនឹងជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃសុក្រ ទី២៧ ខែកញ្ញានេះ (ម៉ោងនៅញូវយ៉ក) មួយថ្ងៃបន្ទាប់ពីបេក្ខជនប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋរូបនេះបានរិះគន់មេដឹកនាំអ៊ុយក្រែនសម្រាប់ការបដិសេធចុះកិច្ចព្រមព្រៀងជាមួយរុស្ស៉ី ដើម្បីបញ្ចប់សង្រ្គាម នៅអ៊ុយក្រែន។…
យោធាអ៉ីស្រាអែល អះអាងថាខ្លួនបាញ់ស្ទាក់បំផ្លាញមីស៊ីលមួយគ្រាប់ បាញ់ចេញពីយេម៉ែន
(ហ្ស៊េរុយសាឡិម)៖ យោធាអ៉ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា បាននិយាយថាបានស្ទាក់បំផ្លាញមីស៊ីលមួយគ្រាប់ ដែលត្រូវបានបាញ់ចេញពីប្រទេសយេម៉ែន ខណៈខ្លួនកំពុងបន្តវាយប្រហារតាមផ្លូវអាកាសលើក្រុមហេសបូឡា ក្នុងប្រទេសលីបង់ ចំពោះមុខការភ័យខ្លាចពីហានិភ័យផ្ទុះសង្រ្គាមក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។នៅក្នុងសារមួយបង្ហោះលើ Telegram កងកម្លាំងការពារអ៉ីស្រាអែល (IDF)ឱ្យដឹងទៀតថាស៊ីរ៉ែនប្រកាសអាសន្នបានបន្លឺសំឡេងនៅតាមតំបន់ជាច្រើននៃភាគកណ្ដាលអ៉ីស្រាអែល…
ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើ បានសម្រេចចិត្តសម្លាប់ក្រពើរបស់ខ្លួនចោលទាំងអស់ ដោយសារបារម្ភថាទឹកជំនន់នឹងមកដល់ឆាប់ៗ ហើយក្រពើទាំងនេះរួចទៅបង្ករគ្រោះថ្នាក់ដល់អ្នកស្រុក។
កសិដ្ឋានចិញ្ចឹមក្រពើនេះស្ថិតនៅខេត្ត Lamphun ប្រទេសថៃ ហើយរឿងនេះត្រូវបានបង្ហោះឡើងតាមគណនីឈ្មោះ Natthapak Khumkad ដោយបានរៀបរាប់ទាំងសោកស្តាយថា «នេះគឺជាការសម្រេចចិត្តដ៏លំបាកបំផុតដែលគាត់ត្រូវធ្វើក្នុងរយៈពេល ១៧ ឆ្នាំមកនេះ»
BREAKING: ស្ថានការណ៍តានតឹងកើនឡើង៖ អ៊ីស្រាអែលវាយប្រហារក្រុមហេសបូឡាលីបង់ ស្លាប់ជិត ២០០នាក់ និងរបួសជាង ៧០០នាក់
(ប៉េរូត)៖ ការវាយប្រហាររបស់អ៊ីស្រាអែល លើគោលដៅរបស់ក្រុមហេសបូឡានៅភាគខាងត្បូងប្រទេសលីបង់ បានបណ្តាលឱ្យមានមនុស្សស្លាប់យ៉ាងហោចណាស់ ១៨២នាក់ រួមទាំងកុមារ នេះបើយោងតាមក្រសួងសុខាភិបាលលីបង់ ដែលត្រូវបានចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ការវាយប្រហារនេះ ដែលបានកើតឡើងកាលពីព្រឹកថ្ងៃចន្ទ ទី២៣ ខែកញ្ញានេះ ត្រូវបានចាត់ទុកថាជាការកើនឡើងនៃអំពើហិង្សាឆ្លងព្រំដែនដ៏ខ្លាំងក្លាបំផុត ចាប់តាំងពីសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់បានផ្ទុះឡើងនៅតំបន់ហ្គាហ្សា…
ចក្រភពអង់គ្លេសពិចារណាដាក់ទណ្ឌកម្មបន្ថែមលើអ្នកតាំងលំនៅអ៊ីស្រាអែល ជុំវិញអំពើហិង្សានៅតំបន់ West Bank
(ឡង់ដ៍)៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Lammy បាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលអង់គ្លេសកំពុងពិចារណាដាក់ទណ្ឌកម្មថ្មី ប្រឆាំងនឹងអ្នកតាំងលំនៅអ៊ីស្រាអែលនៅតំបន់ West Bank ជុំវិញការកើនឡើងនៃអំពើហឹង្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ គួរបញ្ជាក់ថា កាលពីខែកុម្ភៈ និងឧសភាកន្លងទៅ…
តួកគី អំពាវនាវឱ្យលោកខាងលិច ចាត់វិធានការរារាំង ចំពោះសកម្មភាពរបស់អ៉ីស្រាអែល
(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បាននិយាយថា ការវាយប្រហារលើប្រទេសលីបង់ក្នុងសប្តាហ៍នេះបង្ហាញថា រដ្ឋាភិបាលអ៉ីស្រាអែលគ្រោងនឹងឱ្យសង្រ្គាមរាលដាលទៅកាន់តំបន់ ដូច្នេះសូមអំពាវនាវដល់បណ្តាប្រទេសលោកខាងលិចចាត់វិធានការរារាំង ប្រឆាំងនឹងសកម្មភាពរបស់អ៉ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នា់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ…
ជូនបងប្អូនជនរួមជាតិជាស្រឡាញ់ !
តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ត្រូវបានអនុវត្តរយៈពេល២៥ឆ្នាំ មកហើយនិងក៏បានកសាងសមិទ្ធផលជាច្រើន សម្រាប់ការអភិវឌ្ឍខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងរតនគិរី។ ប៉ុន្តែកន្លងទៅនេះក្រុមជ្រុលនិយម បានចាប់យកចំណុចនេះ ធ្វើជាអាវុធនយោបាយ ដើម្បីមួលបង្កាច់ និងវាយប្រហារចំពោះរាជរដ្ឋាភិបាល ដោយការភូតកុហកឥតឈប់ឈរចំពោះប្រជាជនដែលបានធ្វើឲ្យប្រជាជនមួយចំនួនមានការភ័ន្តច្រឡំ…
ចំនួនអ្នកស្លាប់ដោយសារតែព្យុះទីហ្វុង Yagi នៅវៀតណាម កើនដល់ ១៤១ នាក់
វៀតណាម៖ នៅថ្ងៃពុធសប្តាហ៍នេះ រដ្ឋាភិបាលវៀតណាម ឱ្យដឹងថា តួលេខអ្នកស្លាប់ដោយសារតែព្យុះទីហ្វុងយ៉ាហ្ស៊ី (Yagi) បានកើនឡើងដល់ ១៤១ នាក់ហើយ ព្រមទាំងព្រមានថា ទឹកជំនន់បានធ្វើឱ្យកម្រិតទឹកក្នុងទន្លេក្រហមកើនឡើងយ៉ាងឆាប់រហ័ស និងគំរាមកំហែងចំពោះការជន់លិចខណ្ឌនានាស្ថិតនៅក្នុងរដ្ឋធានីហាណូយ ។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំងបង្កដោយព្យុះទីហ្វុងយ៉ាហ្ស៊ី…