ភ្នំពេញ-យុវជនម្នាក់ដែលជានិស្សិតនៃសាលា( PSE) អង្គការភាពញញឹម បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកយុវតីដែលជាប្អូនស្រីរួមដំណើរជាមួយគ្នារងរបួសធ្ងន់. ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយជិះម៉ូតូបុកជាមួយនិងរថយន្តសណ្តោងរ៉ឺម៉កពីក្រោយ ។
ដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៦និង១៥ ព្រឹក ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅផ្លូវបេតុង. វត្តស្ងួនពេជ្រ. ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
សពយុវជនខាងលើមានឈ្មោះ ឆេ ន សុក ឈាត អាយុ១៨ឆ្នាំ. មុខរបរនិស្សិតនៃសាលាអង្គការភាពញឹម ស្នាក់នៅម្តុំកើតហេតុខាងលើ មានស្រុកកំណើតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា. មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តសណ្តោងរ៉ឺម៉កមួយគ្រឿងម៉ាកFUSO ព៍ណស ពាក់ផ្លាកលេខ 3H-0086ដែលខាងផ្នែកកន្ទុយរថយន្តព៍ណលឿងពាក់ផ្លាកលេខ ភ្នំពេញ4B-0402 បានបើកបរក្នុងទិសដៅពីត្បូងទៅជើង. ហើយក៏បានអែបរថយន្តមកខាងឆ្វេងដៃចតឈប់ទិញកាហ្វេនិងបារី ស្របពេលនោះយុវជនរងគ្រោះទាំងពីរនាក់បងប្អូនបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឃ្លិចព៍ណស លាយខ្មៅពាក់ផ្លាកលេខកំពង់ចាម1Y-6147 ជិះឌុបគ្នាចេញពីផ្ទះបម្រុងនិងទៅសាលាអង្គការភាពញញឹមនៅម្តុំផ្សារសឡា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ក្នុងទិសដៅស្របគ្នាពីត្បូងទៅជើង. ជាអកុសលក៏ជ្រុលទៅបុកកន្ទុយរថយន្តពីក្រោយបណ្តាលឲ្យយុវជនដែលជាអ្នកឌុបបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកយុវតីដែលរួមដំណើរនៅខាងក្រោយរងរបួសបាក់ជើងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្រ្គោះភ្លាមៗ។
ចំណែកអ្នកបើកបរឃើញហេតុការណ៍មានអ្នកស្លាប់និងអ្នករងរបួសបែបនេះក៏បានព្យាយាមបើករថយន្តរត់គេចខ្លួនចេញពីកន្លែងកើតហេតុបានប្រហែលជាង៣០០ម៉ែត្រត្រូវបានប្រជាពលរដ្ឋនិងប្រជាការពារដេញស្ទាក់ចាប់បានប្រគល់ទៅឲ្យសមត្ថកិច្ចចាត់ការបន្តតាមនិតិវិធី។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់កន្ទោក សហការជាមួយកម្លាំងជំនាញនគរបាលចរាចរណ៍ខណ្ឌកំបូលនិងកម្លាំងជំនាញការិយាល័យចរាចរណ៍ជើងគោកចុះមកធ្វើការវាស់វែងនិងយករថយន្តនិងម៉ូតូទៅរក្សាទុកដើម្បីដោះស្រាយគ្នានៅពេលក្រោយ។
ចំណែកសពយុវជនរងគ្រោះខាងលើ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕