ជិះម៉ូតូទៅនិយាយជាមួយព្រះសង្ឍក្នុងវត្ត ហើយក៍ដេកលក់ ស្រាប់តែចោរលួចម៉ូតូបាត់ ត្រូវសមត្ថកិច្ចតាមក្របួចបានទាំងអស់ នៅស្រុកអង្គស្នួល

នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១១ និង ៣០ នាទីស្ថិតនៅទីកន្លែងកើតហេតុ៖ ក្នុងវត្តឈូកក្រពុំ ស្ថិតនៅ​ភូមិខ្នា ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ជនរងគ្រោះ៖

-ឈ្មោះ សោម ចំរើន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរមុខរបរ ដំឡេីងស្លាកយីហោ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិបឹងខ្នា ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

ជនសងស័យ​​៖ ចំនួន០៥នាក់ ប្រុស ឃាត់ខ្លួន៖

១-ឈ្មោះ រស់ តុលា ហៅកា ភេទប្រុស អាយុ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត រស់នៅភូមិត្រពាំងស្គន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ(អ្នកលួច ឃាត់ខ្លួន)

២-ឈ្មោះ រ៉ាន រតនា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (អ្នកយកទៅលក់ )
៣-ឈ្មោះ វង្ស រ៉ៃយ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ស្នាក់នៅក្រោមស្ពានលីយ៉ុងផាត់ ភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (អ្នកយកទៅលក់ )
៤-ឈ្មោះ តេង សុខផាត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (អ្នកយកទៅលក់)
៥-ឈ្មោះ លឹម ចំនិត ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសែងត្រី ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (អ្នកយកទៅលក់)

ផលបះពាល់៖

-បាត់ម៉ូតូម៉ាកសង់សេ១២៥ ពណ៌ខ្មៅ សេរី២០២៣ លេខតួនិងលេខម៉ាស៊ីន0189744 ពាក់ផ្លាកលេខ 1KV-6514 ចំនួន០១គ្រឿង។

សមភារៈចាប់យករួមមាន៖

១-ម៉ូតូម៉ាកសង់១២៥សេសេ ពណ៌ខ្មៅ សេរី២០២៣ លេខតួនិងលេខម៉ាស៊ីន0189744 ពាក់ផ្លាកលេខ 1KV-6514 ចំនួន០១គ្រឿង (ជារបស់ជនរងគ្រោះ យកបានមកវិញ)។
២-ទូរស័ព្ទដៃ ចំនួន០២គ្រឿងម៉ាកណូគាអិនចុចពិលមួយនិងម៉ាក OPPO មួយគ្រឿង(ជារបស់ជនសង្ស័យ)

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ រស់ តុលា ហៅកា បានឆ្លើយសារភាពថាខ្លួនបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះហើយបានជិះដល់ក្លោងទ្វារមុខវត្តកើតហេតុស្រាប់តែជួបជាមួយជនសង្ស័យឈ្មោះ រ៉ាន រតនា ហើយក៏បានជិះម៉ូតូឌុបគ្នាទៅដល់ម្តុំផ្សារបឹងបៃតង រួចជនសង្ស័យឈ្មោះ រ៉ាន រតនា បានឲ្យជនសង្ស័យឈ្មោះ រស់ តុលា ហៅកា ចុះពីលើម៉ូតូបន្ទាប់មកជនសង្ស័យឈ្មោះ រ៉ាន រតនា បានជិះម៉ូតូរបស់ជនរងគ្រោះយកទៅឲ្យជនសង្ស័យឈ្មោះ វង្ស រ៉ៃយ៉ា ជនសង្ស័យឈ្មោះ តេង សុខផាត និងជនសង្ស័យឈ្មោះ លឹម ចំនិត ដើម្បីរកកន្លែងលក់ម៉ូតូនោះ។ នៅពេលពួកខ្លួនកំពុងជិះម៉ូតូរបស់ជនរងគ្រោះរកកន្លែងលក់ក៏ត្រូវបានសមត្ថកិច្ចខណ្ឌព្រែកព្នៅធ្វើការឃាត់ខ្លួនតែម្តង។

  • ចំពោះករណីនេះ កម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់។

Leave a Reply

Your email address will not be published. Required fields are marked *