ករណី:ឆក់ខ្សែរភ្លើង (បណ្ដាលអោយស្លាប់)
– កើតហេតុថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង០៧និង៣០នាទីនៅចំណុចកើតហេតុ÷ក្នុងការដ្ផានក្រុមហ៊ុនអិល ធី ថេកណឡជី ខូ អិលធីឌីស្ថិតក្នុងភូមិស្រែអំពិលឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ លាង ឡង់ឌី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលគ្រឿងចក្រមានស្រុកកំណើតនៅភូមិរអាងលើឃុំរអាងស្រុកកំពង់សៀមខេត្តកំពង់ចាមបច្ចុប្បន្នស្នាក់នៅក្នុងការដ្ឋាន ស្ថិនភូមិស្រែអំពិលឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល (ស្លាប់)។
តាមការបំភ្លឺរបស់ឈ្មោះ លាង ធារ៉ា ភេទប្រុស ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលគ្រឿងចក្រ(ត្រូវជាបងបង្កើតជនរងគ្រោះ) នៅវេលាម៉ោងកើតហេតុខាងលើឈ្មោះ លាង ធារ៉ា ភេទប្រុសមិនបានឃើញជនរងគ្រោះចេញមកក្រៅបន្ទប់ដូចរាល់ដងក៏មានការសង្ស័យបានដើរទៅមើលបន្ទប់ជនរងគ្រោះ ហើយឃើញស្បែកជើងទុកនៅមុខបន្ទប់តែមិនឃើញជនរងគ្រោះរួច គោះទ្វាបន្ទប់ដេកហើយបានស្រែកហៅជនរងគ្រោះតែជនរងគ្រោះមិនបានឆ្លើយតប ។ ដោយមានការសង្ស័យ ឈ្មោះលាង ធារ៉ា ភេទប្រុស បានទៅគាស់បង្អួច រួចបានចូលទៅមើលស្រាប់តែឃើញជនរងគ្រោះត្រូវបានឆក់ខ្សែរភ្លើងស្លាប់ ដេកផ្គាប់មុខនៅលើលើឥដ្ផការ៉ូជាប់និងជើងគ្រែ បន្ទាប់មកឈ្មោះ លាង ធារ៉ា ភេទប្រុស បានស្ទុះទៅចាប់លើកជនរងគ្រោះក៏ត្រូវភ្លើងឆក់ខ្លួនដែរ តែមិនអីបន្ទាប់មកឈ្មោះលាង ធារ៉ា បានទៅដកឌុយដោតភ្លើងចេញនិងហៅអ្នកដែលធ្វើការនៅក្នុងការដ្ឋានអោយមកជួយលើកជនរងគ្រោះ។
សព ជនរងគ្រោះត្រូវបានប្រគល់ជួនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី