កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីគំរាមទារប្រាក់ ចាប់ខ្លួនមនុស្ស៤នាក់ នៅខណ្ឌដូនពេញ

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០៨​ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៤៖៥០នាទី នៅចំណុចភូមិ១០​ សង្កាត់ផ្សារថ្មីទី៣​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ កម្លាំងជំនាញនាយកដ្ឋាន​ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយដ្ឋាន បាន​ដឹកនាំ​កម្លាំងជំនាញស្នងការដ្ឋាននគរបាល​ខេត្តកណ្តាល​ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីការ​បង្រ្កាប​ និងឃាត់ខ្លួន​ជនសង្ស័យ​ចំនួន៤នាក់​ ពាក់ព័ន្ធ​ករណី​គំរាម​ទារប្រាក់​។

ជនសង្ស័យទាំង៤នាក់ដែលត្រូវបានឃាត់ខ្លួននោះ រួមមាន៖

*១៖ ឈ្មោះ​ សំ​ វាសនា​ ភេទប្រុស​ អាយុ៣២ឆ្នាំ​ ជនជាតិ​ខ្មែរ​
*២៖ ឈ្មោះ​ កាន់​ ពេជ្រ​ ភេទប្រុស​ អាយុ​២៨ឆ្នាំ​ ជនជាតិ​ខ្មែរ​
*៣៖ ឈ្មោះ​ ហ៊ុន​ សុភ័ក្ដ្រ​ត្រា​ ភេទប្រុស​ អាយុ​២៧ឆ្នាំ​ ជនជាតិ​ខ្មែរ​
*៤៖ ឈ្មោះ​ សុឹម​ សុខហេង​ ភេទប្រុស​ អាយុ​៣៤ឆ្នាំ​ ជនជាតិ​ខ្មែរ​។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​នាយកដ្ឋាន​ បានប្រគល់ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ ដេីម្បី​ចាត់ការ​បន្ត​តាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *