ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្ដម ឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវបង្ក្រាបករណីបើកទ្វាររថយន្តលួចយកកាបូប និងទូរស័ព្ទដៃ ចំនួន០២ករណី និងឃាត់ខ្លួនជនសង្ស័យ០៣នាក់។
*ករណីទី១: លួចយកកាបូប និងទូរស័ព្ទដៃពីក្នុងរថយន្ត នៅចំណុចមុខបន្ទាយ ង៧០ ផ្លូវ ជាតិលេខ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១២:២០នាទីយប់។
*ករណីទី២: លួចយកកាបូប និងទូរស័ព្ទដៃពីក្នុងរថយន្ត នៅចំណុចមុខផ្ទះលើដងផ្លូវ១៩៦២ ភូមិក្រាំងអង្ក្រាង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល០២:១៣ទាប់ភ្លឺ។
ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់រួមមាន៖
១-ឈ្មោះ ឆូយ សុផល ហៅ ឆយ សុផល ហៅ យ៉ាម៉ាហា ហៅ ស្វិត ភេទប្រុស ឆ្នាំកំណើត១៩៨៣ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូកង់បី (មុខសញ្ញាចាស់ចេញពីពន្ធនាគារ)
២-ឈ្មោះ ឃិត ធា ភេទ ប្រុស ឆ្នាំកំណើត១៩៧៨ ជនជាតិ ខ្មែរ មុខរបរ អ្នកសារព័ត៌មានកំពង់សោមប៉ុស្តិ៍ (មុខសញ្ញាចាស់ចេញពីពន្ធនាគារ)
៣-ឈ្មោះ យិន ធី ហៅ តឿ ភេទ ប្រុស ឆ្នាំកំណើត១៩៧៩ ជនជាតិខ្មែរ មុខរបរ រត់តាក់ស៊ីស្នាក់ (មុខសញ្ញាចាស់ចេញពីពន្ធនាគារ)
+សម្ភារៈវត្ថុតាងចាប់យក៖
-ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ លេខតួ និងលេខម៉ាស៊ីន៦៣៤២៩១៣ ពាក់ផ្លាកលេខកំពង់ស្ពឺ១W-៧៦៨៤ ចំនួន០១គ្រឿង
-កាបូបស្ពាយចំហៀងម៉ាក Valundini ពណ៌ខ្មៅ ចំនួន០១ (របស់ជនរងគ្រោះឈ្មោះ វុធ សំណាង)
-ប័ណ្ណសារព័ត៌មានកំពង់សោមប៉ិស្តិ៍ ឈ្មោះ ឆូយ សុផល ចំនួន០១
-លិខិតបញ្ជាបេសកកម្ម សារព័ត៌មានកំពង់សោមប៉ុស្តិ៍ ឈ្មោះ ឆូយ សុផល ចំនួន០១សន្លឹក
-ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២០ លេខតួ និងលេខម៉ាស៊ីន៥៧៩១៨៦២ ពាក់ ផ្លាកលេខភ្នំពេញ១IX-៩៨៤៥ ចំនួន០១គ្រឿង
-ទូរស័ព្ទដៃម៉ាក Redmi ពណ៌ខ្មៅ ចំនួន០១គ្រឿង ។
-ទូរស័ព្ទដៃម៉ាក OPPO ពណ៌ទឹកសមុទ្រលាយស្វាយ ចំនួន០១គ្រឿង ។
-កាបូបស្ពាយចំហៀងម៉ាក Fabio ពណ៌ក្រម៉ៅ ចំនួន០១
-ពិល ពណ៌ទឹកសមុទ្រ ចំនួន០១
-ប័ណ្ណសាព័ត៌មានកំពុងសោមប៉ុស្តិ៍ ឈ្មោះ ឃិត ធា ចំនួន០១
-ប័ណ្ណចាក់វ៉ាក់សាំងកូវីត-១៩ ឈ្មោះ ឃិត ធា ចំនួន០១
-ប័ណ្ណបើកបរ ឈ្មោះ ឃិត ធា ចំនួន០១
-លិខិតបញ្ជាបេសកកម្ម ឈ្មោះ ឃិត ធា ចំនួន០១
-ស្បែកជើងបួរម៉ាក Pedro ពណ៌ ប្រផេះចំនួន០១គូរ
-អាវធំពាក់ខាងក្រៅម៉ាក Fangyihai ពណ៌ប្រផេះ(ខាងក្នុងពណ៌ខៀវ) ចំនួន០១
-អាយកូមម៉ាក MOTOROLA ពណ៌ខ្មៅ ចំនួន០១គ្រឿង
-ទូរសព្ទ័ដៃម៉ាក Iphone 12pro max ពណ៌ខៀវ ចំនួន០១គ្រឿង និងនាំទៅយក Speaker ម៉ាក Marshall ពណ៌ខ្មៅ ០១គ្រឿង(របស់ជនរងគ្រោះឈ្មោះ វ៉ិត សុវណ្ណារ៉ា)
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕