(កៀវ)៖ សេវាសន្តិសុខ SBU របស់អ៊ុយក្រែន បានប្រាប់ Reuters នៅថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា នេះថា យន្តហោះដ្រូនអ៊ុយក្រែនបានវាយប្រហាររោងចក្រផលិតគ្រាប់រំសេវ នៅភាគកណ្តាលប្រទេសរុស្ស៉ី។
ការវាយប្រហារលើរោងចក្រគីមី Aleksinsky ដែលផលិតសារធាតុផ្ទុះ គ្រាប់រំសេវ និងអាវុធនៅក្នុងតំបន់ Tula ចម្ងាយប្រហែល ២០០គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុងមូស្គូ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រកំណត់គោលដៅរោងចក្រ សម្រាប់បម្រេីដល់សង្គ្រាមរបស់រុស្ស៉ីប្រឆាំងអ៊ុយក្រែន។
មន្ត្រីអ៊ុយក្រែននិយាយថា ការវាយប្រហារលេីទីតាំងយោធា ឃ្លាំងស្តុក ព្រលានយន្តហោះក្នុងប្រទេសរុស្ស៉ី នឹងរំខានដល់ការដឹកជញ្ជូន ផ្គត់ផ្គង់របស់កងទ័ព ។ ក្រសួងការពារជាតិរុស្ស៉ី បានឱ្យដឹងថា កងកម្លាំងរបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូនអ៊ុយក្រែនចំនួន ៥០គ្រឿងនៅក្នុងតំបន់ចំនួន ៧របស់រុស្ស៊ី ក្នុងរយៈពេលមួយយប់។
គួរបញ្ជាក់ថា សង្រ្គាមរុស្ស៉ី-អ៊ុយក្រែន បានអូសបន្លាយេលជិត ៣ឆ្នាំមកហេីយ ។ កងទ័ពរុស្ស៉ី កំពុងរីកចម្រេីនទៅមុខនៅក្នុងតំបន់ Donetsk ភាគខាងកើត។ មេបញ្ជាការអ៊ុយក្រែន បាននិយាយនៅថ្ងៃសៅរ៍នេះថា ស្ថានភាពជួរមុខមានភាពស្មុគស្មាញ ដោយមានការប៉ះទង្គិចគ្នាជាង ១៧០ ក្នុងរយៈពេល ២៤ម៉ោងកន្លងមក ភាគច្រើននៅភាគខាងកើត៕