លោក ហ្សេលេនស្គី ថាអ៊ុយក្រែននឹងធ្វេីគ្រប់យ៉ាង ដេីម្បីបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី នៅឆ្នាំក្រោយ

(កៀវ)៖ ប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែនត្រូវតែខំអស់ពីសមត្ថភាព ដើម្បីធានាថាសង្រ្គាមជាមួយរុស្ស៉ី នឹងបញ្ចប់ នៅឆ្នាំក្រោយ តាមរយៈមធ្យោបាយការទូត។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤។

នៅក្នុងបទសម្ភាសន៍មួយ លោក ហ្សេលេនស្គី បានទទួលស្គាល់ថា ស្ថានភាពនៅសមរភូមិភាគខាងកើតអ៊ុយក្រែន ជួបការលំបាក ហើយរុស្ស៉ីកំពុងឈានទៅមុខ។ ប៉ុន្តែប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន មិនយល់ព្រមតាមអ្វីដែលមានក្នុងកិច្ចព្រមព្រៀងសន្តិភាព នោះទេ។ លោក ហ្សេលេនស្គី គូសបញ្ជាក់ដូច្នេះថា « ក្នុង នាម ជា ប្រធានា ធិបតី អ៊ុយក្រែន ខ្ញុំនឹង យក ចិត្ត ទុក ដាក់ លេីការសន្ទនា ជាមួយ ប្រធានាធិបតី សហរដ្ឋ អាមេរិក ជាមួយនិងការគោរព ដល់អ្នក ចូល រួមយោបល់»។

ការ អត្ថាធិប្បាយ របស់ លោក ហ្សេលេនស្គី នៅ ពេល នេះហាក់បង្ហាញពីការសម្រេច ចិត្ត មួយ បន្ទាប់ ពី លោក ដូណាល់ ត្រាំ ឈ្នះ ការបោះឆ្នោត ប្រធានាធិបតី សហរដ្ឋ អាមេរិក ខណៈកំពុងប្រឈមមុខនឹងសមរភូមិ ដ៏ លំបាក ជាមួយរុស្ស៉ី ។ បេីតាមលោក ហ្សេលេនស្គី ច្បាប់របស់សហរដ្ឋអាមេរិក បានរារាំងរូបលោកពីការជួបប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ មុនពេលចូលកាន់តំណែងផ្លូវការ ប៉ុន្តែលោកប្តេជ្ញាថា នឹង ជជែក ជាមួយ លោក ត្រាំ ដោយផ្ទាល់ ជាជាង ជាមួយមន្រ្តីទូត ឬ ទីប្រឹក្សា របស់លោក ត្រាំ៕

Leave a Reply

Your email address will not be published. Required fields are marked *