នគរបាលជំនាញព្រហ្មទណ្ឌខណ្ឌដង្កោសហការជាមួយនគរបាលព្រហ្មទណ្ឌកំរិតស្រាលចាប់ឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីប្លន់

ភ្នំពេញ-នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង០៥និង០០នាទី ព្រឹក សមត្ថកិច្ចនគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល  និងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់, ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ៖

ទី០១ ឈ្មោះ គីម គឹមឡេង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិអំពៅព្រៃ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ទី០២ ឈ្មោះ តក់ សុវណ្ណ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ទី០៣ ឈ្មោះ ជាតិ ឧត្តម ហៅ ខ្មៅ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ដែលបានប្រព្រឹត្តបទល្មើសពីរផ្សេងគ្នា:
១/ករណី លួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ប្រើកាំបិតតបុ័ងតោ និងមួកសុវត្ថិភាពវាយប្លន់យកម៉ូតូ) កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៩និង៤៥នាទី (ម៉ោងក្នុងកាមេរ៉ាសុវត្ថិភាព) ត្រង់ចំណុចខាងត្បូងស្តុបបាគូ ផ្លូវ២១៧ ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ឡាត់ ដារ៉ា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិព្រែកប្រណាក សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សម្ភារៈបាត់បង់: ផ្លាកលេខភ្នំពេញ 1KZ-9234 វត្ថុតាងចាប់យក៖

១/ម៉ូតូម៉ាក HONDA DREAM C១២៥ ពណ៍ខ្មៅ សេរីឆ្នាំ២០២៤ គ្មានផ្លាកលេខ លេខតួនិងលេខម៉ាស៊ីន០២០៤៣៨១ ចំនួន០១គ្រឿង (របស់ជនរងគ្រោះឈ្មោះ ឡាត់ ដារ៉ា) ។
២/ករណី លួចមានស្ថានទម្ងន់ទោសដោយការប្រើអំពើហិង្សា (ប្រើកាំបិតផ្គាក់គំរាមប្លន់យកម៉ូតូ) កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៤និង៣០នាទី ត្រង់ចំណុចប្រឡាយទឹក ផ្លូវលំ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ឆក វ៉ិត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ បិទស្កុតរថយន្ត ទីលំនៅភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សម្ភារៈបាត់បង់គ្មាន
វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដាប៊ីត ពណ៌សលាយខៀវ ពាក់ផ្លាកលេខកំពត1Q-2999  ចំនួន០១គ្រឿង (របស់ជនរងគ្រោះឈ្មោះ ឆក វ៉ិត) ។

Leave a Reply

Your email address will not be published. Required fields are marked *