(ញូវយ៉ក) ៖ លោក ដូណាល់ ត្រាំ បាននិយាយថាលោកនឹងជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃសុក្រ ទី២៧ ខែកញ្ញានេះ (ម៉ោងនៅញូវយ៉ក) មួយថ្ងៃបន្ទាប់ពីបេក្ខជនប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋរូបនេះបានរិះគន់មេដឹកនាំអ៊ុយក្រែនសម្រាប់ការបដិសេធចុះកិច្ចព្រមព្រៀងជាមួយរុស្ស៉ី ដើម្បីបញ្ចប់សង្រ្គាម នៅអ៊ុយក្រែន។…
Author: Deva
យោធាអ៉ីស្រាអែល អះអាងថាខ្លួនបាញ់ស្ទាក់បំផ្លាញមីស៊ីលមួយគ្រាប់ បាញ់ចេញពីយេម៉ែន
(ហ្ស៊េរុយសាឡិម)៖ យោធាអ៉ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា បាននិយាយថាបានស្ទាក់បំផ្លាញមីស៊ីលមួយគ្រាប់ ដែលត្រូវបានបាញ់ចេញពីប្រទេសយេម៉ែន ខណៈខ្លួនកំពុងបន្តវាយប្រហារតាមផ្លូវអាកាសលើក្រុមហេសបូឡា ក្នុងប្រទេសលីបង់ ចំពោះមុខការភ័យខ្លាចពីហានិភ័យផ្ទុះសង្រ្គាមក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។នៅក្នុងសារមួយបង្ហោះលើ Telegram កងកម្លាំងការពារអ៉ីស្រាអែល (IDF)ឱ្យដឹងទៀតថាស៊ីរ៉ែនប្រកាសអាសន្នបានបន្លឺសំឡេងនៅតាមតំបន់ជាច្រើននៃភាគកណ្ដាលអ៉ីស្រាអែល…
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូនសាធារណជន និងបណ្តាញសារព័ត៌មានជ្រាប ពាក់ព័ន្ធករណី ផ្ទុះអាវុធ (កែច្នៃ)
សេចក្តីបំភ្លឺព័ត៌មានបឋម!ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូនសាធារណជន និងបណ្តាញសារព័ត៌មានជ្រាប ពាក់ព័ន្ធករណី ផ្ទុះអាវុធ (កែច្នៃ)-កើតហេតុ: នៅថ្ងៃទី២៦.០៩.២០២៤ វេលាម៉ោង១២:៤៤នាទី-នៅចំណុច: កាស៊ីណូថ្មពេជ្រ ស្ថិតក្នុងភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល ។***ជនរងគ្រោះ…
អគ្គិភ័យឆាបឆេះឃ្លាំងស្តុកម៉ូតូនិងកង់អគ្គិសនីយ៉ាសន្ធោសន្ធៅខូចខាតអស់ទាំងស្រុង រួចទាំងកង់ចំនួន៤០០០ពាន់គ្រឿង
រាជធានីភ្នំពេញ ឃ្លាំងស្តុកម៉ូតូនិងកង់អគ្គិសនី(ហៅកង់និងម៉ូតូប្រើអាគុយ)មួយកន្លែងនៅតំបន់អភិវឌ្ឍន៍អូស៊ីអាយស៊ីក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ ត្រូវបានអគ្គីភ័យឆាប់ឆេះយ៉ាងសន្ធោសន្ធៅអស់ជាច្រើនម៉ោងបណ្តាលអោយរងការខូចខាតទាំងស្រុង រួចទាំងកង់ចំនួន៤០០០ពាន់គ្រឿង។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ ៥ និង២០នាទី ល្ងាចថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៤ ។ ហើយរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងបានទៅអន្តរាគមន៍ផងដែរ។ យោងតាមព័ត៌មានពីកន្លែងកើតហេតុឱ្យដឹងថា…
រថយន្ត Lexus Lx 570 ប្រលះបង្កាន់ដៃស្ពានអាកាសចោមចៅ ខ្ទិចមួយចំហៀងមុខ
ភ្នំពេញ: បុរសម្នាក់បើករថយន្តLexus Lx- 570មួយគ្រឿងមិនប្រយ័ត្នក៍ជ្រុលចង្កូតទៅបុកបង្កាន់ដៃស្ពានពេញទំហឹងបណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១និង ៣០ នាទីយប់ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤ នៅត្រង់ចំណុចគល់ស្ពាន តាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ…
សមត្ថកិច្ចបង្ក្រាបក្រុមអាស្បែកឆ្កែ ករណីចោរកម្មលួចម៉ូតូ និងទូរស័ព្ទ នៅកំពង់ស្ពឺ
#កំពង់ស្ពឺ÷ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០២៤ វេលាម៉ោង៥:០០ នាទីទាបភ្លឺ នៅចំណុចផ្ទះសំណាក់យីហោឈ្មោះឡេង មុំ ដែលស្ថិតនៅភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួចមានឈ្មោះ ស៊ីម ផាន់ណា ហៅពេជ្រ ភេទប្រុស…
នគរបាលជំនាញព្រហ្មទណ្ឌខណ្ឌដង្កោសហការជាមួយនគរបាលព្រហ្មទណ្ឌកំរិតស្រាលចាប់ឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីប្លន់
ភ្នំពេញ-នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង០៥និង០០នាទី ព្រឹក សមត្ថកិច្ចនគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល និងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់, ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ៖ ទី០១ ឈ្មោះ គីម គឹមឡេង…
ឃាត់ខ្លួនជនជាតិចិន០៦នាក់ ខណៈព្រួតគ្នាបង្កហិង្សានិងចាក់ទៅលេីបុរសជនជាតិចិនម្នាក់បណ្ដាលឲ្យស្លាប់
ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន បានធ្វេីការឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនបាន០៦នាក់ បន្ទាប់ពីពួកគេបានព្រួតគ្នាបង្កហិង្សា និងប្រេីអាវុធចុងស្រួចចាក់ទៅលេីបុរសជនជាតិចិនម្នាក់រហូតឈានដល់ស្លាប់ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម ទល់មុខអគារព្រីនស៍ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។…
ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើ បានសម្រេចចិត្តសម្លាប់ក្រពើរបស់ខ្លួនចោលទាំងអស់ ដោយសារបារម្ភថាទឹកជំនន់នឹងមកដល់ឆាប់ៗ ហើយក្រពើទាំងនេះរួចទៅបង្ករគ្រោះថ្នាក់ដល់អ្នកស្រុក។
កសិដ្ឋានចិញ្ចឹមក្រពើនេះស្ថិតនៅខេត្ត Lamphun ប្រទេសថៃ ហើយរឿងនេះត្រូវបានបង្ហោះឡើងតាមគណនីឈ្មោះ Natthapak Khumkad ដោយបានរៀបរាប់ទាំងសោកស្តាយថា «នេះគឺជាការសម្រេចចិត្តដ៏លំបាកបំផុតដែលគាត់ត្រូវធ្វើក្នុងរយៈពេល ១៧ ឆ្នាំមកនេះ»