ឃាតកររំលោភសម្លាប់យុវតីវ័យ១៧ឆ្នាំម្នាក់នៅខេត្តពោធិសាត់សមត្ថកិច្ចចាប់បានហើយ

ខេត្ត​ពោ​ធ៍​សាត់ :សមត្ថកិច្ច​បាន​​ឃាត់ខ្លួន​បុរស​ម្នាក់ ជា​បណ្ដោះអាសន្ន សង្ស័យ​ជាប់​ពាក់ព័ន្ធ​ករណី​រំលោ.ភ​សម្លា.ប់​សិស្ស​វិទ្យាល័យ​អន្លង់​ត្នោត​ស្រុក​ក្រគរ​ម្នាក់ ។ ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ សេ​ប យ៉ា អាយុ​៣៦​ឆ្នាំ មុខរបរ​ធ្វើស្រែ ស្នាក់​នៅ​បណ្ដោះអាសន្ន​ក្នុង​រោង​មើល​ក្របី ក្បែរ​កន្លែង​កើតហេតុ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ទន្សាយគល់ ឃុំ​អន្លង់​ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។…

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនមន្ត្រីនគរបាលអន្តោប្រវេសន៍ម្នាក់ដាក់ពន្ធនាគារជាបណ្តោះអាសន្ន

កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមការចោទប្រកាន់ពីបទ ឆបោក តាមរូបភាពស៊ីដាច់ប្រាក់របស់ជនរងគ្រោះចំនួន១៤.០០០ ដុល្លារអាមេរិក ថា យកទៅរត់ការធ្វើវីសារមិនបានសម្រេច។ ជនជាប់សង្ស័យឈ្មោះ សេក ប៊ុនអិច ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ ជាមន្ត្រីនគរបាលអន្តោប្រវេសន៍៕

កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យបានចំនួន៩នាក់និងរឹបអូសគ្រឿងញៀនចំនួន១៣៨ថង់តូច

លោកវរៈសេនីយ៍ទោ កែវ ដូល អធិការរងនគរបាលផ្នែកគ្រឿងញៀនក្រុងប៉ោយប៉ែតបានប្រាប់ថា៖ការចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនគឺកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដែលដឹកនាំលោកផ្ទាល់បានបង្ក្រាប៣គោលដៅឡែកគ្នាឃាត់ខ្លួនជនសង្ស័យបានចំនួន៩នាក់​ រយៈពេល២ថ្ងៃជាប់គ្នាចាប់ពីថ្ងៃទី២០ដល់២១ ខែកញ្ញា ឆ្នាំ២០២៤ក្នុងភូមិសាស្គ្រចំនួន៣សង្កាត់មានសង្កាត់អូរជ្រៅនិងសង្កាត់ផ្សារកណ្តាល សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ លោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ថា៖ជាការណែនាំនិងដាក់វិធានការ ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ…

BREAKING: ស្ថានការណ៍តានតឹងកើនឡើង៖ អ៊ីស្រាអែលវាយប្រហារក្រុមហេសបូឡាលីបង់ ស្លាប់ជិត ២០០នាក់ និងរបួសជាង ៧០០នាក់

(ប៉េរូត)៖ ការវាយប្រហាររបស់អ៊ីស្រាអែល លើគោលដៅរបស់ក្រុមហេសបូឡានៅភាគខាងត្បូងប្រទេសលីបង់ បានបណ្តាលឱ្យមានមនុស្សស្លាប់យ៉ាងហោចណាស់ ១៨២នាក់ រួមទាំងកុមារ នេះបើយោងតាមក្រសួងសុខាភិបាលលីបង់ ដែលត្រូវបានចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ការវាយប្រហារនេះ ដែលបានកើតឡើងកាលពីព្រឹកថ្ងៃចន្ទ ទី២៣ ខែកញ្ញានេះ ត្រូវបានចាត់ទុកថាជាការកើនឡើងនៃអំពើហិង្សាឆ្លងព្រំដែនដ៏ខ្លាំងក្លាបំផុត ចាប់តាំងពីសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់បានផ្ទុះឡើងនៅតំបន់ហ្គាហ្សា…

កងរាជអាវុធហត្ថខេត្តបញ្ជូនជនសង្ស័យជនជាតិខ្មែរ-ថៃ ចំនួន២នាក់ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

វេលាម៉ោង០០និង១០នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីទទួលពត៌មានពីសន្តិសុខយាមនៅក្បែរបេនឡាន(បេនចាន) ក្រុងប៉ោយប៉ែត ថាមានករណីលក់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កម្លាំងមូលដ្ឋានកងរាជអាវុធហ្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះដល់កន្លែងកេីងហេតុ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ព្រមទាំងចាប់យកវត្ថុតាង…

បរុសម្នាក់ចូលលេងល្បែងស៊ីសងឈ្នះ ហើយក៏ឈប់លេងស្រាប់តែមានជនជាតិចិនមួយក្រុមដើរមកវាយខ្លួនមិនឲ្យទៅផ្ទះនោះទេ ត្រង់ចំណុចនេះហើយ ដែលគេមិនចង់ឲ្យមានល្បែងស៊ីសង នៅក្នុងភូមិ ឃុំនោះឡើយ

ភ្នំពេញ ÷ បុរសម្នាក់ចូលលេងល្បែងស៊ីសងឈ្នះ ហើយក៏ឈប់លេងស្រាប់តែមានជនជាតិចិនមួយក្រុមដើរមកវាយខ្លួនមិនឲ្យទៅផ្ទះនោះទេ ត្រង់ចំណុចនេះហើយ ដែលគេមិនចង់ឲ្យមានល្បែងស៊ីសង នៅក្នុងភូមិ ឃុំនោះឡើយ ទីតាំងនៅក្នុងសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ។សូមសមត្ថកិច្ចដែលពាក់ព័ន្ធជួយត្រួតពិនិត្យមើលទីតាំងខាងលើនេះផង..!!

តៃកុងរថយន្តម្នាក់ត្រូវបានអ្នកដំណើរព្រួតគ្នាវាយបែកមុខក្រោយពេលជិះរថយន្តបុកក្មេងស្រីសិស្សសាលា២នាក់បណ្តាលឲ្យរងរបួសធ្ងន់ហើយព្យាយាមរត់គេចខ្លួន

ភ្នំពេញ-ក្មេងស្រីសិស្សសាលា២នាក់រងរបួសធ្ងន់ខណៈជិះកង់ឌុបគ្នាទៅរៀន ត្រូវរថយន្តដឹកអេតចាយមួយគ្រឿងបើកបុកពីក្រោយពេលកំពុងឈប់រងចាំភ្លើងស្តុប។ ដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទី ព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវ៥០ម៉ែត្រកែងនិងផ្លូវ២១៧ ស្តុបបាគូស. សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ ក្មេងស្រីសិស្សសាលារងគ្រោះទាំង២នាក់ខាងលើ បានជិះកង់ឌុបគ្នា ចេញពីផ្ទះបម្រុងនិងទៅសាលារៀន…

ករណីរំលោភសំលាប់នៅថ្ងៃទី២២ ខែកញ្ញា២០២៤វេលាប្រហែលម៉ោង ១១ ទៅ ១២ ថ្ងៃត្រង់ នៅថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២៤

ករណីរំលោភសម្លា.ប់ស្ថិតនៅភូមិខ្លាក្រពើឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធ៏សាត់ជនរងគ្រោះឈ្មោះស្រី ល័ក្ខភេទ ស្រីអាយុ១៧ឆ្នាំ ជាសិស្សរៀនថ្នាក់១០ថ្មី.

កម្លាំងមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែត ចុះធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណី រក្សាទុក និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ កសាងសំណុំរឿងបញ្ជូនតាមនីតិវិធី!!!

បន្ទាយមានជ័យ៖មុនពេលបង្ក្រាបករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនខាងលើនេះ នៅវេលាម៉ោង១៧និង៤០នាទី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែតទទួលបានព័ត៌មានពីសន្តិសុខដែលយាមនៅក្បែរបេនឡានចាន ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថាមានករណីប្រើប្រាស់គ្រឿងញៀនជាប្រចាំ។ លោកវរសេនីយ៍ត្រី នួន​ នីណារ៉ូ…