បើកបររបៀបនេះបើមិនស្រវឹងទើបចម្លែក. បុកបង្គោលដេកត្រេតអស់មួយដើមជ្រុលទៅបុករថយន្តគេចតមុខផ្ទះអស់មួយគ្រឿងទៀតរួចរត់បាត់

ភ្នំពេញ-សង្ស័យស្រវឹងមើលផ្លូវលែងឃើញអ្នកបើកបររថយន្តព្រូសព៍ណទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ2BR-8606 មួយគ្រឿងបានបើករថយន្តលឿនដូចយន្តហោះបោះពួយទៅបុកបង្គោលដែកថែបត្រេតអស់មួយដើមនិងជ្រុលទៅបុករថយន្តព្រូសដូចគ្នាមួយគ្រឿងទៀតដែលម្ចាស់ចតទុកមុខផ្ទះ ។ដោយហេតុការណ៍បុកអត់ប្រណីខាងលើនេះបានកើតឡើងតាំងពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅចំនុចមុខពេទ្យរុស្ស៊ី តាមបណ្តោយផ្លូវ២៧១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នាំពេញ។ បើយោងតាមកាំម៉ារ៉ាសុវត្ថិភាពនៅទីតាំងកើតហេតុខាងលើឆែកឃើញនៅវេលាម៉ោង៣ម៉ោងនៅក្នុងកាំមរ៉ាសុវត្ថិភាពគេឃើញអ្នកបើកបររថយន្តបង្កខាងលើបើករថយន្តក្នុងទិសដៅពីលិចទៅកើតក្នុងស្ថានភាពស្រវឹងជោគជាំ លឿនដូចយន្តហោះបានរេចង្កូតចូលទៅបុកបង្គោលដែកថែបនៅមុខផ្ទះបើកម៉ាតមួយកន្លែងត្រេតអស់មួយដើមហើយរថយន្តស្ទុះផ្លោងទៅបុករថយន្តមួយគ្រឿងទៀតដែលម្ចាស់គេចតទុកនៅមុខផ្ទះកំពិតគូថក្រោយផ្នែកខាងស្តាំរងការខូចខាតយ៉ាងដំណំ ហើយអ្នកបើកបរព្យាយាមបើករថយន្តរត់គេចរហូតដល់ផ្លូវ៣៧១ ភូមិទំនប់ទឹក សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យបម្រុងយករថយន្តទៅជួសជុលតែចូលច្រលំកន្លែងធ្វើម៉ូតូកង់៣ទើបអ្នកបើកបរបើកបររថយន្តបង្កខាងលើទុកចោលរួចចុះរត់គេចខ្លួនបាត់ស្រមោល។…

សង្ស័យស្រវឹងបុរសម្នាក់បើករថយន្ត toyota prius បុករះកន្លែងលក់ម្អូបអាហារក្នុងផ្សារច្បាអំពៅខូចខាតម៉ូតូជាច្រើនគ្រឿងរួមទាំងសម្ភារះមួយចំនួននិងបណ្តាលឲ្យស្រ្តីម្នាក់រងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តម៉ាក toyota priusចុះពីលើស្ពានព្រះមុនីវង្សបួងចង្កូតបត់យ៉ាងលឿនទាំងស្ថានភាពស្រវឹងក៏បានរេចង្កូតជ្រុលទៅបុករះកន្លែងលក់ម្ហូបអាហារក្នុងផ្សារច្បាអំពៅបណ្តាលឲ្យខូចខាតម៉ូតូជាច្រើនគ្រឿងរួមទាំងសម្ភារះមួយចំនួនធំនិងបណ្តាលឲ្យស្រ្តីម្នាក់រងរបួសធ្ងន់ត្រូវបានដឹកទៅសង្រ្គោះភ្លាមៗ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២:៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៩ខែតុលា ឆ្នាំ២០២៤ ចំនុចផ្សារច្បាអំពៅ ក្នុងសង្កាត់ច្បាអំពៅទី២ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាកtoyota priusពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ ភ្នំពេញ 2BQ- 0219…

នារីរូបស្រស់ម្នាក់ចេញពីកម្មវិធីជួបជុំមិត្តភក្កិបើករថយន្តត្រឡប់ទៅផ្ទះវិញតាមផ្លូវសុខៗស្រាប់តែផ្ទុះកង់រេចង្កូតទៅរបាំងថ្មពុះចែលទ្រូងផ្លូវខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ រថយន្ដ​ស៊េរី​ទំនើប​ Chavrolet Camaroមួយគ្រឿងបើកបរដោយនារីរូបស្រស់ម្នាក់តាមផ្លូវសុខៗស្រាប់តែបែកកង់មុខក៏រេចង្កូត​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ផ្លូវ​បណ្ដាល​ឲ្យ​បាក់ចំនួន២កង់ខ្ទាតចេញ​ពីកន្លែង​ដេីម​ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ​ដែរបាន​កេីត​ឡេីង​កាល​ពី​វេលាម៉ោង​២:៥០នាទី​ រំលង​អធ្រាត្រ​ឈាន​ចូល​ ថ្ងៃ​ទី​១៩​ ខែ​តុលា​ ឆ្នាំ​២០២៤​ ស្ថិតនៅ​តាម​បណ្ដោយ​ផ្លូវព្រះ​មុន្នីរ៉េត​ (២១៧)ក្នុងសង្កាត់​ផ្សារ​ដេីម​គរ​ ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ​។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ នារីរូបស្រស់​ម្នាក់​បានបេីក​រថយន្ដ​ស៊េរី​ទំនើប​…

សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមពិធីចូលកាន់តំណែងប្រធានាធិបតីថ្មីឥណ្ឌូណេស៊ី

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមពិធីចូលកាន់តំណែងរបស់លោក Prabowo Subianto ជាប្រធានាធិបតីថ្មី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី និងលោក Gibran Rakabuming Raka ជាអនុប្រធានាធិបតីថ្មី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី នាថ្ងៃទី…

លោក Emmanuel Macron ប្រធានាធិបតីបារាំងនៅថ្ងៃព្រហស្បតិ៍(១៧តុលា) បាននិយាយថា ការស្លាប់របស់មេដឹកនាំក្រុមហាម៉ាស់លោក Yahya Sinwar គឺជាចំណុចរបត់។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយកិច្ចប្រជុំជាមួយបណ្តាមេដឹកនាំសហភាពអ៊ឺរ៉ុបដទៃផ្សេងទៀតក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងព្រុចសែល , លោកម៉ាក្រុងបានលើកឡើងដូច្នេះ «ឱកាសនេះគួរត្រូវក្តាប់យកដើម្បី​ឱ្យ​ចំណាប់​ខ្មាំង​ទាំង​អស់ត្រូវដោះលែង ហើយសង្គ្រាមអាចត្រូវបានបញ្ឈប់»។ មេដឹកនាំក្រុមហាម៉ាស់លោក Sinwar ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចនៅភាគខាងត្បូងតំបន់ហ្គាហ្សានៅថ្ងៃពុធ ដោយយោធាអ៊ីស្រាអ៊ែល។ យោងមន្ត្រីអ៊ីស្រាអ៊ែលលឱ្យដឹងថា ដើមឡើយយោធាអ៊ីស្រាអ៊ែល មិនដឹងទេថា ពួកគេចាប់បានគូសត្រូវលេខ១របស់ប្រទេសខ្លួននោះឡើយ។ ទីភ្នាក់ងារចារកម្ម បានស្វែងរកមេដឹកនាំក្រុមហាម៉ាស់លោក…

នាយកក្រុមហ៊ុន The iCon Group ក្នុងនោះក៏មានតារាល្បីៗ សរុបចំនួន១៥នាក់ ដែលលក់អាហារបំប៉នសុខភាព និងអាហារបំប៉ន តាមអនឡាញ ត្រូវបានចាប់ខ្លួន ពីបទក្លែងបន្លំនិងឆបោក បែបពីរ៉ាមីត

យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ចេញផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ថា ប៉ូលិសបានចាប់ខ្លួនស្ថាបនិកនិងជានាយកប្រតិបត្តិក្រុមហ៊ុន iCon Group លោក Warathaphon Waratyaworrakul ហៅ “Boss Paul” និងមនុស្ស 14 នាក់ផ្សេងទៀត…

កូរ៉េខាងជើងនិយាយថា ខ្លួនបានកំណត់កូរ៉េខាងត្បូងជា «រដ្ឋអរិភាព»

អស់ជាច្រើនទសវត្សរ៍មកហើយ គោលដៅរបស់កូរ៉េខាងជើង គឺការបង្រួបបង្រួមកុម្មុយនិស្ត នៃឧបទ្វីបកូរ៉េ ឥឡូវនេះកូរ៉េខាងជើង បានចាត់ថ្នាក់កូរ៉េខាងត្បូងជា “រដ្ឋអរិភាព” តាមអនុសាសន៍មុនរបស់ គីម ជុងអ៊ុន ។ នៅថ្ងៃព្រហស្បតិ៍នេះ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងបានកែប្រែរដ្ឋធម្មនុញ្ញរបស់ខ្លួន…

ជនជាតិចិនបើករថយន្តស៊េរីទំនើបបត់ឆ្លងផ្លូវលឿនដូចហោះ បូងចង្លូតមិនទាន់ ជ្រុលបុករះចូលផ្ទះជាពលរដ្ឋ បណ្តាលឲ្យបុរសម្នាក់រងបួស

ភ្នំពេញ: ជនជាតិចិនប្រុសស្រីមួយក្រុមបើករថយន្តស៊េរីទំនើបម៉ាកឡង់គ្រឺស័រមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BP-8513 បត់ឆ្លងផ្លូវលឿនដូចហោះបួងចង្កូតមិនទាន់ជ្រុលបុករះចូលផ្ទះប្រជាពលរដ្ឋ តូបលក់គ្រឿងសមុទ្ររួមនឹងម៉ូតូមួយគ្រឿងរងការខូចខាតយ៉ាងដំណំ បណ្តាលឲ្យបុរសម្នាក់ជាអ្នកលក់គ្រឿងសមុទ្ររងរបួស។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១ យប់រំលងអាធ្រាត្រចូលថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២៤ នៅត្រង់ចំណុចស្តុប៩២ តាមបណ្តោយផ្លូវភ្នំពេញ ហា ណូយ ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ…

កុំចេះតែហ៊ានជាមួយប៉ូលិសខណ្ឌដង្កោ ចំណាយពេលតែ១០នាទីជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចដេញស្ទាក់ចាប់បានភ្លាមៗក្រោយពេលធ្វើសកម្មភាពឆកកាបូបលុយពីស្ត្រីម្នាក់បានសម្រេច

ភ្នំពេញ-ជនសង្ស័យ២នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោដេញស្ទាក់បានចាប់ឃាត់ខ្លួនបានភ្លាមៗក្រោយពេលធ្វើសកម្មភាពឆក់កាបូបលុយពីស្ត្រីអ្នកលក់សាច់ក្រកម្នាក់បានសម្រេចនៅវេលាម៉ោង៣និង០០នាទីរសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងព្រៃស សង្កាត់ពងទឹក ខណ្ឌដង្កោរាជធានីភ្នំពេញ។ ដោយមានការបញ្ជាផ្ទាល់តាមវិទ្យុទាក់ទងពីលោកវរសេនីយ៍ឯក ជឹម ស៊ីថា.អធិការនគរបាលខណ្ឌដង្កោ ទើបកម្លាំងគ្រប់បណ្តាប៉ុស្តិទាំង១២បានធ្វើការពួនស្ទាក់. ដេញប្រផិតចាប់ប្រផីញ. ចាប់តាំងពីចំនុចជនសង្ស័យធ្វើសកម្មភាពឆក់រហូតមកដល់ស្តុបថ្នល់បត់ចំការដូង ផ្លូវ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ…