បរុសម្នាក់ចូលលេងល្បែងស៊ីសងឈ្នះ ហើយក៏ឈប់លេងស្រាប់តែមានជនជាតិចិនមួយក្រុមដើរមកវាយខ្លួនមិនឲ្យទៅផ្ទះនោះទេ ត្រង់ចំណុចនេះហើយ ដែលគេមិនចង់ឲ្យមានល្បែងស៊ីសង នៅក្នុងភូមិ ឃុំនោះឡើយ

ភ្នំពេញ ÷ បុរសម្នាក់ចូលលេងល្បែងស៊ីសងឈ្នះ ហើយក៏ឈប់លេងស្រាប់តែមានជនជាតិចិនមួយក្រុមដើរមកវាយខ្លួនមិនឲ្យទៅផ្ទះនោះទេ ត្រង់ចំណុចនេះហើយ ដែលគេមិនចង់ឲ្យមានល្បែងស៊ីសង នៅក្នុងភូមិ ឃុំនោះឡើយ ទីតាំងនៅក្នុងសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ។សូមសមត្ថកិច្ចដែលពាក់ព័ន្ធជួយត្រួតពិនិត្យមើលទីតាំងខាងលើនេះផង..!!

តៃកុងរថយន្តម្នាក់ត្រូវបានអ្នកដំណើរព្រួតគ្នាវាយបែកមុខក្រោយពេលជិះរថយន្តបុកក្មេងស្រីសិស្សសាលា២នាក់បណ្តាលឲ្យរងរបួសធ្ងន់ហើយព្យាយាមរត់គេចខ្លួន

ភ្នំពេញ-ក្មេងស្រីសិស្សសាលា២នាក់រងរបួសធ្ងន់ខណៈជិះកង់ឌុបគ្នាទៅរៀន ត្រូវរថយន្តដឹកអេតចាយមួយគ្រឿងបើកបុកពីក្រោយពេលកំពុងឈប់រងចាំភ្លើងស្តុប។ ដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទី ព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវ៥០ម៉ែត្រកែងនិងផ្លូវ២១៧ ស្តុបបាគូស. សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ ក្មេងស្រីសិស្សសាលារងគ្រោះទាំង២នាក់ខាងលើ បានជិះកង់ឌុបគ្នា ចេញពីផ្ទះបម្រុងនិងទៅសាលារៀន…

ករណីរំលោភសំលាប់នៅថ្ងៃទី២២ ខែកញ្ញា២០២៤វេលាប្រហែលម៉ោង ១១ ទៅ ១២ ថ្ងៃត្រង់ នៅថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២៤

ករណីរំលោភសម្លា.ប់ស្ថិតនៅភូមិខ្លាក្រពើឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធ៏សាត់ជនរងគ្រោះឈ្មោះស្រី ល័ក្ខភេទ ស្រីអាយុ១៧ឆ្នាំ ជាសិស្សរៀនថ្នាក់១០ថ្មី.

កម្លាំងមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែត ចុះធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណី រក្សាទុក និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ កសាងសំណុំរឿងបញ្ជូនតាមនីតិវិធី!!!

បន្ទាយមានជ័យ៖មុនពេលបង្ក្រាបករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនខាងលើនេះ នៅវេលាម៉ោង១៧និង៤០នាទី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែតទទួលបានព័ត៌មានពីសន្តិសុខដែលយាមនៅក្បែរបេនឡានចាន ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថាមានករណីប្រើប្រាស់គ្រឿងញៀនជាប្រចាំ។ លោកវរសេនីយ៍ត្រី នួន​ នីណារ៉ូ…

មកលួចលើកទីមួយមិនបានសម្រេច មកលើកទីពីរលួចបានសម្រេច ជាប់អន្ទាក់ម្ចាស់ឃ្លាំង

មកលួចលើកទីមួយមិនបានសម្រេច មកលើកទីពីរលួចបានសម្រេច ជាប់អន្ទាក់ម្ចាស់ឃ្លាំង ជនសង្ស័យជាអ្នករើសអេតចាយម្នាក់ បានធ្វើសកម្មភាពលួចសម្ភារៈ(ក្ដាពុម្ព)នៅក្នុងប៉ុស្តិ៍យាមឃ្លាំងមួយកន្លែង ម្ចាស់មើលតាមកាមេរ៉ាឃើញចាប់ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ច ស្ថិតនៅចំណុចឃ្លាំងមួយកន្លែងតាមបណ្តោយផ្លូវបេតុង ក្រោយផ្សារកាណាឌីយ៉ា ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។នៅវេលាម៉ោង ១០និង ៥០ នាទីយប់ថ្ងៃទី ២២ ខែកញ្ញាឆ្នាំ ២០២៤…

ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា នៅចំណុចមុខស្ថានីប្រេងសាវីមិចខណ្ឌសែនសុខ

ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្ដម​ ឧត្តមសេនីយ៍​ឯក​ ជួន​ ណារិន្ទ​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីហិ…

យុវជនពីរនាក់ជិះម៉ូតូតាមដងផ្លូវសុខៗស្រាប់តែមានក្មេងទំនើងមួយក្រុមប្រមាណជា៥ ម៉ូតូជិះមកធាក់បណ្តាលឲ្យជនរងគ្រោះដួលកប់ភក់ និងរងរបួស ត្រូវបានកម្លាំងសមត្ថកិច្ចចុះជួយអន្តរាគមន៍ទាន់ពេលលុប

យុវជនពីរនាក់ជិះម៉ូតូតាមដងផ្លូវសុខៗស្រាប់តែមានក្មេងទំនើងមួយក្រុមប្រមាណជា៥ ម៉ូតូជិះមកធាក់បណ្តាលឲ្យជនរងគ្រោះដួលកប់ភក់ និងរងរបួស ត្រូវបានកម្លាំងសមត្ថកិច្ចចុះជួយអន្តរាគមន៍ទាន់ពេលលុបស្ថិតនៅតាមបណ្ដោយផ្លូវណត ប៊្រីដ កែងនឹងផ្លូវ ២០០២ ត្រង់ចំណុចការ៉ាសសាំងតូតាល់ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។នៅវេលាម៉ោង ១ និង ៣០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២២ ខែកញ្ញា…

បុរសម្នាក់បើករថយន្ត camry ពាក់ស្លាកលេខខេមរៈភូមិន្ទ02-2-1005 បុកបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ បណ្តាលឲ្យរងការខូចខាត

ស្ថិតតនៅតាមបណ្ដោយផ្លូវ ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។នៅវេលាម៉ោង ១៩ និង៣០នាទី ថ្ងៃទី ២១ ខែកញ្ញាឆ្នាំ ២០២៤។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងនិងស្ទូចរថយន្តយកទៅរក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។

ខណៈមេឃកំពុងធ្លាក់ភ្លៀងរលឹមស្រិចៗយុវជនម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលបុកគូទថយន្តហាយលេនឌ័រដួលបោកនិងថ្នល់រងរបួសយ៉ាងដំណំ

ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ខាងជើងស្ពានអាកាសផ្សារដីហុយប្រមាណជាង ១០០ ម៉ែត្រ ស្ថិតក្នុងសង្កាត់ទឹកថ្លាខណ្ឌ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៨ និង ៥០ នាទីអាយុថ្ងៃទី ២១ ខែកញ្ញាឆ្នាំ ២០២៤ ក្រោយកើតហេតុភាគីទាំងពីរបានធ្វើការទសម្របសម្រួលគ្នាដោយខាងភាគីម៉ូតូបានចេញសំណងទៅឲ្យខាងភាគាររថយន្តចំនួន១៣០ ដុល្លារដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕