នគរនបាលបង្ហាញមុខជនសង្ស័យ ២២នាក់ពាក់ព័ន្ធបទល្មើសផ្សេងៗគ្នា

 ភ្នំពេញ ៖ នគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃ ស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤បានធ្វើការបង្ហាញមុខជនសង្ស័យ ២២នាក់ពាក់ព័ន្ធបទល្មើសផ្សេងៗគ្នា ។  នគរបាលប្រាប់ឲ្យដឹងថា ដោយមានដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារ…

ចេញពីក្លឹបជិះម៉ូតូឌុបគ្នាត្រឡប់ទៅកន្លែងស្នាក់នៅវិញជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវដួលបោកក្បាលស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ភ្នំពេញ: យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុនិងម្នាក់ទៀតបានរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីពេទ្យភ្លាម បន្ទាប់ពីជិះម៉ូតូឌ្រីមសង់មួយគ្រឿងស៊េរីឆ្នាំ២០២៥ ពាក់ស្លាកលេខភ្នំពេញ1LD-4353 ចេញពីក្លឹបមួយកន្លែងគោលបំណងត្រឡប់ទៅកន្លែងស្នាក់នៅវិញ ជិះមិនទាន់ដល់កន្លែងស្នាក់នៅវិញផង ក៏ជ្រុលចង្កូតទៅបុកប៉ះជាមួយរបាំងថ្មពុះចែកទ្រូវផ្លូវដួលអូសជិត៤០ម៉ែត្របណ្តាលឲ្យវុយជនម្នាក់បោកក្បាលស្លាប់ម្នាក់ភ្លាមៗនិងម្នាក់ទៀតរបួសធ្ងន់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១និង ៣០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២០ ខែធ្នូឆ្នាំ ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ចំណុចមុខវត្តជម្ពូវ័ន…

**សូមគោរពរាយការណ៍មេ ស្រុកស្អាង:១៨.១២.២០២៤ ស្ដីពីករណី: ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយមរណភាពនៃជនរងគ្រោះ

**កើតហេតុ ថ្ងៃទី ១៧ ខែ ធ្នូ ២០២៤ វេលាម៉ោង ២៣ និង ១០នាទី.នៅចំណុចភូមិ ព្រែកស្នាយ ឃុំ ព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។*ជនរងគ្រោះ:(០២នាក់)១-ឈ្មោះ សល់…

មុខកំពូល សូមគោរពរាយការណ៍​ជូនលោកនាយ

 – ស្តីពីករណីគ្រោះថ្នាក់ចរាចរណ៍ផ្លវគោក រវាងរថយន្តនិងម៉ូតូ – បណ្ដាលឱ្យស្លាប់មនុស្ស០១នាក់ប្រុស០១នាក់ (នៅកន្លែងកើតហេតុ)។ – ខូចខាតរថយន្ត០១គ្រឿង និងម៉ូតូ០១គ្រឿង។ – កើតហេតុនៅថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរោង ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤វេលាម៉ោង១៨និង៣០នាទី នៅលើផ្លូវលេខ២៦១…

អាសូណាស់! លោកគ្រូចាប់សសៃម្នាក់. ខំក្រោកតាំងពីព្រឹក ប្រញាប់មកចាប់សសៃឲ្យអ្នកជំងឺ ជិះម៉ូតូដល់ពាក់កណ្តាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់

ភ្នំពេញ-លោកគ្រូជំនាញចាប់សសៃម្នាក់បានស្លាប់បាត់បង់ជិវិត ខណៈខំប្រឹងក្រោកតាំងពីងងិតប្រញាប់ទៅចាប់សសៃឲ្យអ្នកជំងឺ  បានជួបគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ។ ដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៥និង៤០នាទីជិតភ្លឺ. ថ្ងៃទី១៨  ខែធ្នូ ឆ្នាំ២០២៤. ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១. សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សពជនរងគ្រោះខាងលើមានឈ្មោះ ម៉ៅ លី. ភេទប្រុស. អាយុ៦៦ឆ្នាំ…

រថយន្តដឹកអង្កបុកកិនម៉ូតូ៣គ្រឿងនិងរថយន្តមួយគ្រឿងបណ្តាលឲ្យយុវតីម្នាក់រងរបួសធ្ងន់និងស្ត្រីមានផ្ទៃពោះម្នាក់ធ្លាក់ចូលក្នុងលូ

ភ្នំពេញ- រថយន្តដឹកអង្កមួយគ្រឿងបើកបំពានភ្លើងស្តុបកំពុងលោតព៍ណក្រហម បុករះកិនម៉ូតូចំនួន៣គ្រឿងនិងរថយន្តមួយគ្រឿង បណ្តាលឲ្យយុវតីម្នាក់រងរបួសធ្ងន់ និងស្ត្រីមានផ្ទៃពោះម្នាក់ធ្លាក់ចូលទៅក្នុងលូ ចំណែកបុរសម្ចាស់ម៉ូតូម្នាក់ទៀតលោតចេញពីលើម៉ូតូទាន់។ ហេតុការណ៍ការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង០០នាទីព្រឹក. ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤. ស្ថិតនៅតាមបណ្តោយផ្លូវហាណូយ ចំនុចភ្លើងស្តុបចូលឪកាសខ្ញុំ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា.…

ក្រុងតាខ្មៅ សូមគោរពរាយការណ៍ជូនមេ

**នៅថ្ងៃអង្គារ ២ រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។ ** ស្ដីពីករណី៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ** កើតហេតុ:នៅថ្ងៃអង្គារ ២…

ស្រុកកោះធំ ១៨-១២-២០២៤ ត្រូវនិងថ្ងៃអង្គារ៍​ ០២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨!

សូមគោរពរាយការណ៍ជូនមេ-ស្ដីពី​ករណី ៖ ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។✅ពេលកើតហេតុ៖ ថ្ងៃទី១៧​ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១២និង ២០នាទី។✅នៅចំណុច ៖​ បន្ទប់ជួលជនសង្ស័យ ភ័ណ្ឌ សុភ័ក្រ្តា…

ទើបចេញពីមណ្ឌលកែប្រែបាន១០ថ្ងៃដុតផ្ទះខ្លួនឯងផ្អើលអ្នកជិតខាង

ភ្នំពេញ: បុរសម្នាក់ទើបចេញពីមណ្ឌលកែប្រែបាន១០ថ្ងៃសង្ស័យបែកថ្នាំដុតផ្ទះខ្លួនឯងឆេះហ៊ុយផ្សែងខ្មួរខ្មាញ់បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកជិតខាង សមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងចេញជួយបាញ់ពន្លត់។ ហេតុការណ៍បង្ករការភ្ញាក់ផ្អើលបានកើតឡើងកាលវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី១៧ខែធ្នូឆ្នាំ២០២៤ស្ថិតនៅតាមផ្លូវបេតុងបុរីរំចេក សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីឪពុកជនសង្ស័យបានឲ្យដឹងថាកូនប្រុសរបស់គាត់ធ្លាប់ប្រើប្រាស់គ្រឿងទើបតែចេញពីមណ្ឌលកែប្រែបាន១០ថ្ងៃមកស្នាក់នៅជាមួយគាត់ លុះនៅនៅព្រឹកថ្ងៃកើតហេតុធំក្លិនឆ្ងាមៗ ហើយក៏សំលេងកូនស្រែកជួយផងៗ ពេលទៅមើលក៏ឃើញភ្លើងឆេះពូកក្នុងបន្ទប់ដេករបស់កូនផ្សែងហុយខ្មួរខ្មាញ់ក៏ប្រញាប់រាយការណ៍ជូនទៅដល់កម្លាំងសមត្ថកិច្ចមូលដ្ឋាននិងរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ បន្ទាប់មករថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿងបានមកដល់កន្លែងកើតហេតុជួយអន្តរាគមន៍បាញ់ពន្លត់ដោយប្រើប្រាស់អស់ទឹកចំនួន៣គ្រឿងធ្វើការបាញ់ពន្លត់ឲ្យរលត់ទៅវិញជាស្ថាពរមិនរាលដាល់ដល់ផ្ទះអ្នកជិតខាងនោះទេ។ ចំណែកជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍នគបាលព្រៃសដើម្បីធ្វើការសាកសួរ៕